ការ​​លូត​លាស់​រាង​កាយ​នៃ ​ទារក​ អាយុ​ ៦ខែ​ ឪពុក​ម្ដាយ​ គួរ​យល់ដឹង​

ទារក​អាយុ ​ ៦ ​ខែ​ អាច​អង្គុយ​បាន​ ដោយ​ខ្លួន​ឯង​ ចេះ​ឈោង​ និង​ កាន់​ចាប់​ ។ ទារក​មាន​ការ​រីក​ចម្រើន​ កាន់​តែ​ប្រសើរ​ ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍​ ។ អ្នក​អាច​សិក្សាស្វែង​យល់​ពី​កា​រ​ធំ​លូត​លាស់ ​នៃ​ទារក​អាយុ ​៦ ​ខែ​​ ដូច​ខាង​ក្រោម​ នេះ ​៖ ការ​​លូត​លាស់​រាង​កាយ​នៃ ​ទារក​ អាយុ​ ៦ខែ​ ឪពុក​ម្ដាយ​ គួរ​យល់ដឹង​វារ​ខ្លូន​ឯង​ដោយ​ប្រើ​ពោះ  ​រហូត​ដល់​ក្រឡាប់​បាន​ និង​ងើប​អង្គុយ ​ដោយ​មិន​បាច់​មាន​កា​រ​ជួយ​ពី​ឪពុក​ ម្ដាយ។​
  • មាន​សមត្ថភាព​ក្ដាប់ ​ឬ​ចាប់​កាន់​នូ​វ​របស់​តូចៗ ​។  •ធ្មេញ​ដំបូង​របស់​វា ​ចាប់​ផ្ដើម​ដុះ​ចេញ​ជា​រូបរាង​ ឬ​បង្ហាញ​​ចេញ​តិចៗ​ ។  •ភ្នែក​របស់​ទារក​ចាប់​ផ្ដើម​ប្រែ​ពណ៌ ​ការ​ប្រែ​ពណ៌​នេះ​ អាច​ជា​ពណ៌​ត្នោត​ ពណ៌​បៃតង ​ឬ​ខៀវ​ ទៅ​តាម​ការ​វិវឌ្ឍន៍​អាយុរបស់វា ។  • ទារក​មាន​ថាម​ពល​រឹង​មាំ​ ក្នុង​ការ​ធ្វើ​សកម្មភាព ​និង​ចាប់​ផ្ដើម​ស្វែង​យល់​ភាព​ថ្មីៗ​ជា​ច្រើន​ទៀត ​។
លោក​បណ្ឌិត ​Sega​ អ្នក​និពន្ធ​សៀវភៅ ​Your ​C​hild​ at ​Play​ បាន​ផ្ដល់​នូវ​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន ស្ដី​ពី​ការ​ធំ​លូត​លាស់​ផ្នែក​រាង​កាយ ​នៃ​ទារក​អាយុ​ ៦ខែ ​។ នេះ​ជា​សេចក្ដី​ត្រូវការ​ ចំពោះ​ការ​ធំ​លូត​លាស់​ដ៏​ប្រសើរ ​នៃ​ជំនាញរបស់ទារក ៖​
  •ចូរដាក់ទារកឱ្យជិះលើស្មារបស់អ្នក ហើយចាប់កាន់ភ្លៅរបស់វាឱ្យជាប់ ។ វិធីនេះ ជួយវាឱ្យវិវឌ្ឍ នូវតុល្យភាព និង   គ្រប់គ្រងលំនឹងរាងកាយរបស់វា លើសពីនេះទៀត វាអាចរីករាយ  ក្នុងការមើលអ្វីផ្សេងៗបានទៀត ។  •ចូរព្យាយាម ឱ្យទារកធ្វើចលនា ដោយការដាក់វា នៅលើកម្រាល ។ ចូរលេងជាមួយកូនតូចរបស់អ្នក ប្រសិនបើវាមិនអាចធ្វើចលនា តែម្នាក់ឯងបាន ។ 
  •ចូរដាក់ជារបាំងរាំងមួយចំនួន នៅលើកម្រាល កន្លែងទារកកំពុងធ្វើចលនាលូន ។ ខ្នើយ គឺជាវត្ថុមានសុវត្ថិភាព   បំផុតសម្រាប់ដាក់រាំងទារក ។ ការដាក់ខ្នើយជារបាំងរាំងនេះ  ជួយឱ្យទារកពឹងក្នុងការបន្លាស់នូវចលនាលូនរបស់វាបាន ។  •រមៀលកូនបាល់ទៅវិញ ទៅមក ចំពោះមុខកូនតូចរបស់អ្នក ខណៈពេលវាអង្គុយលើភ្លៅមនុស្សធំ ។  •ដើម្បីវិវឌ្ឍនូវភាពស្ទាត់ជំនាញរបស់ទារកក្នុងការប្រើម្រាមដៃ ចូរអ្នកឱ្យវាចាប់កាន់អាហារ រៀងរាល់ពេលទទួលទាន អាហារ ៕

អត្ថបទ៖ ដេវីដ
Source: onlymyhealth