អគ្គិភ័យឆាបឆេះ ផ្ទះមួយកន្លែង បណ្តាលឲ្យ ជនរងគ្រោះម្នាក់ បានស្លាប់

អគ្គិភ័យមួួយបានកើតឡើង បណ្តាលឲ្យស្លាប់ម្នាក់ នៅវេលាម៉ោង ប្រហែល១៧ និង ៣០ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្ទះ ជនរងគ្រោះស្ថិតក្នុងភូមិចាមក្រោម ឃុំព្រែកថ្មី ។

តាមពីមន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាន់ ម៉ាទី ភេទស្រី អាយុ២២ឆ្នាំ មុខរបរលក់ដូរ មានប្តី ឈ្មោះ កូប រ៉ាវី បានស្លាប់នៅក្នុងករណីអគ្គិភ័យខាងលើនេះ និង សម្ភារ:ខូចខាត រួមមាន: ទូរទឹកកក  ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនបូមទឹក01គ្រឿង ម៉ាស៊ីនបាញ់ថ្នាំ និងសម្ភារ:ឥវ៉ាន់ លក់ចាប់ហួយ នៅក្នុងផ្ទ:មួយចំនួនទៀត។

 ប្រភពដដែលបានបន្តអោយដឹងទៀតថា កាលពីវេលាម៉ោងកើតហេតុ ជនរងគ្រោះ បាន លក់ដូរក្នុងផ្ទះ តែម្នាក់ឯង ដូចសព្វដង តែក្រោយមកស្រាប់តែឃើញភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅ ចេញពីក្នុងផ្ទះ ពេលនោះអ្នកជិតខាង ឃើញក៏នាំគ្នាជួយដួសទឹកជះពន្លត់ មួយសន្ទុះក្រោយមកភ្លើង ក៏បានរលត់ និងនាំគ្នាចូលទៅក្នុងផ្ទះដើម្បី ជួយជនរងគ្រោះ តែពេលនោះជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

តាមការសន្និដ្ឋានជាជំហានដំបូង អគ្គិភ័យខាងលើង អាចបណ្តាលមកពី ដាំបាយរួចឆាបឆេះសាំង ដែលទុកនៅក្នុងផ្ទះនោះ៕

អគ្គិភ័យឆាបឆេះ ផ្ទះមួយកន្លែង បណ្តាលឲ្យ ជនរងគ្រោះម្នាក់ បានស្លាប់
អគ្គិភ័យឆាបឆេះ ផ្ទះមួយកន្លែង បណ្តាលឲ្យ ជនរងគ្រោះម្នាក់ បានស្លាប់
អគ្គិភ័យឆាបឆេះ ផ្ទះមួយកន្លែង បណ្តាលឲ្យ ជនរងគ្រោះម្នាក់ បានស្លាប់
អគ្គិភ័យឆាបឆេះ ផ្ទះមួយកន្លែង បណ្តាលឲ្យ ជនរងគ្រោះម្នាក់ បានស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • អគ្គិភ័យឆាបឆេះ ផ្ទះមួយកន្លែង បណ្តាលឲ្យ ជនរងគ្រោះម្នាក់ បានស្លាប់已关闭评论
  • 208 views
  • Hide Sidebar
    A+
Publish on:2015/11/19  Category:ក្នុងស្រុក