អាវុធ​ហត្ថ​ខណ្ឌ​ដូន​ពេញ​​ឃាត់ខ្លួន​ជន​ចែក​ចាយ​គ្រឿង​ញៀន​២នាក់​នៅ​មុខ​ផ្សារ​សូរិយាម៉ល

រាជ​ធានី​ភ្នំពេញ​ ៖ ​កាល​ពី​វេលា​ម៉ោង​១១ និង១៥​នាទីយប់​ ថ្ងៃ​ទី​១៨ វិច្ឆិកា នៅចំណុច​ផ្លូវ​៥១ មុខ​ផ្សារ​សុរិយា​ម៉​ល សង្កាត់​ផ្សារ​ថ្មី​ទី​៣ កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ដូនពេញបាន​បង្ក្រាប​ និង​ឃាត់ខ្លួន​ជនសង្ស័យ​​ចែក​ចាយ​​គ្រឿងញៀនចំនួន​២នាក់​។

ជន​សង្ស័យ​​ឈ្មោះ ពេជ្រ ប៊ុ​ន​ធី ហៅ បុត្រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ និង​ទីលំនៅ​មិន​ពិតប្រាកដ (​ជា​ម្ចាស់​ម៉ូតូ​)  និង​ឈ្មោះ សៀវ ភារ​ម្យ ហៅ​អា​គោ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​សំណង់ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក (​ជា​ម្ចាស់​ថ្នាំ​)  ។

​វត្ថុ​តាង​ដែល​សមត្ថ​កិច្ច​ដក​ហូត​រួម​មាន​ ​ថ្នាំ​ញៀន​ក្រាម​ព​ណ៌ស​ថ្លា ចំនួន​០២​កញ្ចប់​តូច  ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​ស៊ុ​យ​ហ្ស៊ុយគី​លេ​ត ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CJ:3947, ​ទូរស័ព្ទ​ណូ​គា ចំនួន​០២​គ្រឿង។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​បាន​ឆ្លេ​ី​យ​សារភាព​ថា ថ្នាំ​ទាំង​០២​កញ្ចប់​នេះ​ពួក​គេ​យក​ពី​ប្លុក​បឹង​ឈូក មុខ​ពេទ្យ​លោកសង្ឃ យក​ពី​ឈ្មោះ រ៉ា ហើយ​យក​មក​លក់​បន្ត​ឱ្យឈ្មោះ វុ​ធ នៅ​មុខ​ផ្សារ​សុរិយា​ម៉​ល ហើ​យ​ថ្នាំ​០២​កញ្ចប់​នេះ​ទិញ​មក​ក្នុង​តំលៃ​៤៥$​៕