មនុស្ស​៥នាក់ស្លាប់ របួសធ្ងន់​ម្នាក់​ ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំងព្រលឹមនៅស្រុកសំរោង

ខេត្តតាកែវ ៖ បើ​តាម​អ្នកឆ្លើយ​ព័ត៌មាន​កោះសន្តិភាព​ឱ្យដឹង​​ជំហាន​ដំបូង​​ថា គ្រោះថ្នាក់​ចរាចរណ៍​​ដ៏​រន្ធត់​មួយ​ រវាង​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ និង​រថយន្ត​ដឹក​ភេសជ្ជៈ​មួយ​​គ្រឿង បណ្តាល​ឱ្យ​​​មនុស្ស​ស្លាប់​​៥ និង​របួសធ្ងន់​ម្នាក់ ។

ឧបទ្ទវហេតុនេះ​ បាន​កើតឡើង​​នៅ​វេលា​ម៉ោង​០៥ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៥ នេះ ស្ថិត​នៅ​ភូមិ​ទួល​តា​ចិន ឃុំ​ខ្វាវ ស្រុក​សំរោង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព