លោក​ឃ្លាំង ហួត ដឹក​នាំ​មន្ត្រី​រាជ​ការ​ជុំ​វិញ​សាលា​ខណ្ឌ​ចុះ​ធ្វើ​អនា​ម័យ​នៅ​មាត់​ទន្លេ​ក្បាល​ជ្រោយ​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ខណៈ​នេះ​លោក​ឃ្លាំង ហួត​ បាន​ដឹក​នាំ​មន្ត្រី​រាជ​ការ​ជុំ​វិញ​សាលា​ខណ្ឌ​ជួប​ជុំ​គ្នា​នៅ​សួន​ច្បារ​ក្បាល​ជ្រោយ​ចង្វារ​​​ចុះ​រៀប​ចំ​ធ្វើ​អនា​ម័យ​កាត់​ដើម​ត្រែង​នៅ​មាត់​ច្រាំង​ទន្លេ​ក្បាល​ជ្រោយ​ដើម្បី​អប​អរ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​​ ។

លោក​ឃ្លាំង ហួត បាន​មាន​ប្រសាសន៍​ថា ការ​ចុះ​សម្អាត​បរិស្ថាន​នៅ​តំបន់​នេះមាន​សារ​សំខាន់​ណាស់​ដោយ​សារ​តំបន់​នេះ​ជា​តំបន់​កំពុង​អភិវឌ្ឍន៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា តំបន់​នេះ​ជា​បេះ​ដូង​ជ្រោយ​ចង្វារ​ដូច្នេះ​លោក​បាន​សំណូម​ពរ​ដល់​អាជ្ញា​ធរ និង​ប្រជា​ពលរដ្ឋ​ចូល​រួម​សំអាត​បរិស្ថាន​នៅ​តំបន់​នេះ​ដែល​ជា​មុខ​មាត់​របស់​យើង​ទាំង​អស់​គ្នា​។

ក្នុង​ឱកាស​នោះ​លោក​ឃ្លាំង ហួត​ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៤​លាន​រៀលឱ្យ​ប្រជា​ការ​ពារ​សង្កាត់​កាត់​ដើម​ត្រែង​ចាប់​ពី​មុខ​សាលា​សង្កាត់​ដល់​សណ្ឋា​គារ​សុខា ក្បាល​ជ្រោយ​ដើម្បី​សំអាត​ច្រាំង​ទន្លេ​ឱ្យ​​មើល​ទៅ​មាន​សោភ័ណភាព​។

មិន​តែ​ប៉ុណ្ណោះ​លោក​បាន​ណែ​នាំ​ដល់ពល​រដ្ឋ​ខ្មែរ​អ៊ិស្លាម​ដែល​ចត​ទូក​នៅ​ច្រាំង​ទន្លេ​នាំគ្នា​ទៅ​ចត​នៅ ខាង​ជើង​ស្ពាន​ជ្រោយ​ចង្វារ​វិញ ព្រោះ​ជា​តំបន់​សម្រាប់​ភ្ញៀវ​ទេស​ចរ​ចូល​មក​ទស្សនា​បុណ្យ​អុំ​ទូក​៕