ប្រាប់​តិច​ថ្នាក់​អ្នក​មាន​និស្សិត​ស្រី​ប៉ុន្មាន​នាក់​រៀន​ជំនាញ IT?


ប្រាប់​តិច​ថ្នាក់​អ្នក​មាន​និស្សិត​ស្រី​ប៉ុន្មាន​នាក់​រៀន​ជំនាញ IT?

ព័ត៌មានវិទ្យា (Information Technology) ជា​ជំនាញ​ដែល​ធ្វើការ​ជាមួយ​ម៉ាស៊ីន​កុំព្យូទ័រ និង​ក៏​ជា​ជំនាញ​សក្ដានុពល​របស់​បុរស។ ស្ទើរ​តែ​គ្រប់​ថ្នាក់​រៀន​នៅ​តាម​សាកលវិទ្យាល័យ​មិន​ថា​រដ្ឋ​និង​ឯកជន ​បុរស​​មាន​ចំនួន​​​ច្រើន​លើស​លុប​​ដែល​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា​​​បើ​ធៀប​​និស្សិត​ស្រី​ដែល​មាន​ចំនួន​តិចតួច​បំផុត​​​។

 

ប្រាប់​តិច​ថ្នាក់​អ្នក​មាន​និស្សិត​ស្រី​ប៉ុន្មាន​នាក់​រៀន​ជំនាញ IT?

 

ព័ត៌មានវិទ្យា​ជា​ជំនាញ​ដែល​ខ្វះ​ធនធាន​មនុស្ស​ផ្នែក​ស្រ្តី នេះ​បើ​តាម​សង្កេត​មើល​ជាក់ស្ដែង។ មាន​កត្តា​ជា​ច្រើន​ដែល​យុវតី​ជា​ច្រើន​មិន​ចាប់​ជំនាញ​ព័ត៌មានវិទ្យា​សិក្សា​មាន​ដូចជា​ចំណង់ចំណូលចិត្ត, សមត្ថភាព និង​ការ​ខ្វះ​ការ​លើក​ទឹកចិត្ត​ពី​មជ្ឈដ្ឋាន​ជុំវិញ។

 

អីចឹង ថ្ងៃ​នេះ​វេទិកា​ពិភាក្សា​ថ្ងៃ​ព្រហស្បតិ៍​របស់ Sabay នឹង​លើក​យក​ប្រធានបទ​ការ​ជ្រើសរើស​ជំនាញ​ព័ត៌មានវិទ្យា​សិក្សា​របស់​យុវតី​កម្ពុជា​។ ប្រិយមិត្ត​ដែល​កំពុង​រៀន​ជំនាញ​ព័ត៌មានវិទ្យា​តាម​សាកលវិទ្យាល័យ​នានា អាច​ប្រាប់​តិច​បាន​ទេ តើ​ក្នុង​ថ្នាក់​រៀន​របស់​ប្រិយមិត្ត​មាន​យុវតី​ប៉ុន្មាន​នាក់​កំពុង​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា។ មាន​តិច​ឬ​ច្រើន ជួយ​រាយការណ៍​ឲ្យ Sabay និង​ប្រិយមិត្ត​ដឹង​ផង!!!។

 

ប្រាប់​តិច​ថ្នាក់​អ្នក​មាន​និស្សិត​ស្រី​ប៉ុន្មាន​នាក់​រៀន​ជំនាញ IT?

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

នាំមកជូនដោយ

ប្រាប់​តិច​ថ្នាក់​អ្នក​មាន​និស្សិត​ស្រី​ប៉ុន្មាន​នាក់​រៀន​ជំនាញ IT?