សឹង​មិន​ជឿ​ទូរសព្ទ​នេះ​មាន​ RAM ដល់​ទៅ​៣GB ​តម្លៃ​តែ​៩០​ដុល្លារ

សឹង​មិន​ជឿ​ទូរសព្ទ​នេះ​មាន​ RAM ដល់​ទៅ​៣GB ​តម្លៃ​តែ​៩០​ដុល្លារ

​ក្រុមហ៊ុន​​ទូរសព្ទ​មួយ​របស់​ប្រទេស​ចិន​បាន​បង្ហាញ​ទូរសព្ទ​ស៊េរី​ថ្មី​របស់​ខ្លួនមាន​​តម្លៃ​ទាប​​មិន​គួរ​ឲ្យ​ជឿ​ ស្រប​ពេល​ដែល​វា​មាន​លក្ខណៈ​សម្បត្តិ​មិន​ធម្មតា។

 

សឹង​មិន​ជឿ​ទូរសព្ទ​នេះ​មាន​ RAM ដល់​ទៅ​៣GB ​តម្លៃ​តែ​៩០​ដុល្លារ

 

ក្រុមហ៊ុន​ចិន​ UMi បាន​ធ្វើ​ការ​បង្ហាញ​ពី​ស្មាតហ្វូន​ម៉ូដែល​ ROME​ ជា​ស្មាតហ្វូន​​សមត្ថភាព​ខ្ពស់​​ដែល​មាន​តម្លៃ​ទាប​ជាង​គេ​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន។ ROME ត្រូវ​បាន​រចនា​រូបរាង​ឡើង​ដោយ​មាន​លក្ខណៈ​ស្រដៀង​​គ្នា​​ខ្លាំង​នឹង​ទូរសព្ទ​ Galaxy Note 5 នេះ​បើ​មើល​តាម​រូបរាង​ផ្នែក​ខាង​ក្រោយ។ និយាយ​ពី​​ Hardware ​វិញ​គឺ​មាន​បំពាក់​នូវ​អេក្រង់​ប្រភេទ​ Super AMOLED ទំហំ​៥,៥​អ៊ីញ មាន​ Resolution ៧២០x១២៨០​ភីកសែល​ និង​មាន​ដង់ស៊ីតេ​២៦៧ppi។

 

ដើម្បី​ជួយ​ឲ្យ​ទូរសព្ទ​នេះ​ធ្វើ​ប្រតិបត្តិការ​បាន​លឿន​គេ​បាន​បំពាក់​នូវ​ Processor ប្រភេទ ​MediaTek MT6753 ជា​មួយ​នឹង​ GPU ប្រភេទ​ ARM Mali T-720។ អ្វី​ដែល​ពិសេស​នោះ​គឺ​មាន​បំពាក់​នូវ​ RAM ទំហំ​ធំ​ដល់​ទៅ​​៣GB ឯ​ណោះ។​ ROME ​​មាន​មក​ជា​មួយ​នូវ​អង្គ​ចងចាំ​ជាប់​នឹង​​ម៉ាស៊ីន​​ទំហំ​១៦​GB ​ហើយ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ថា​តើ​នឹង​មាន​រន្ធ​សម្រាប់​ដោត​អង្គ​ចង​ចាំ​បន្ថែម​ឬ​យ៉ាង​ណា​នោះ។ សម្រាប់​កាមេរ៉ា​ខាង​ក្រោយ​គឺ​មាន​ទំហំ​១៣MP ដែល​មាន​ប្រើ​ប្រាស់​ Sensor  IMX164 របស់​ក្រុមហ៊ុន​ Sony រួម​ជា​មួយ​នឹង​ភ្លើង​ពិល​ចំនួន​ពីរ​ ឯ​កាមេរ៉ា​ Selfie វិញ​មាន​ទំហំ​២MP។ ទូរសព្ទ​នេះ​នឹង​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 5.1 Lollipop ហើយ​ថ្ម​ទូរសព្ទ​មាន​ថាមពល​២៥០០mAh។

 

បើ​យោង​តាម​វិបសាយ​ PhoneArena បាន​ឲ្យ​ដឹង​ថា ​ទូរសព្ទ​ ROME ដែល​មាន​តម្លៃ​៩០​ដុល្លារ​នេះ​ (តម្លៃ​នៅ​ក្រៅ​ប្រទេស) គ្រោង​នឹង​ដាក់​លក់​នៅ​ខែ​ក្រោយ​នេះ​ដោយ​មិន​បាន​បញ្ជាក់​ពី​ពេល​វេលា​ច្បាស់​លាស់​នោះ​ឡើយ៕

 

ចុច​អាន៖ Apple គ្រោង​នឹង​ដាក់​លក់​ iPhone 5s ស៊េរី​ថ្មី​ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​

 

សឹង​មិន​ជឿ​ទូរសព្ទ​នេះ​មាន​ RAM ដល់​ទៅ​៣GB ​តម្លៃ​តែ​៩០​ដុល្លារ

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​​​​​​​​​​​​​​​​​​​​ PhoneArena

នាំមកជូនដោយ

សឹង​មិន​ជឿ​ទូរសព្ទ​នេះ​មាន​ RAM ដល់​ទៅ​៣GB ​តម្លៃ​តែ​៩០​ដុល្លារ