​រថយន្តបុក​បុរស​ម្នាក់ ស្លាប់ និង​កូនប្រុស​អាយុ ៤​ឆ្នាំ រងរបួស​ធ្ងន់​

​កំពង់ឆ្នាំង: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗនៅនឹងកន្លែង​កើតហេតុ និង​កូនប្រុស​ម្នាក់ទៀត បាន​រងរបួស​ធ្ងន់ នៅក្នុង​ឧប្បត្តិហេតុគ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កឡើង​ដោយ​រថយន្ត ម៉ាក​តូយ៉ូតា កាមរី (​បា​ឡែ​ន​) មួយគ្រឿង ដែល​បាន​បើក​ទៅបុក​ម៉ូតូ របស់​ជនរងគ្រោះ ពេញ​មួយ​ទំហឹង ។​
​    ​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើងកាលពី​វេលា​ម៉ោងជាង ៤ រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ស្មែ​ត ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​
​    ​
​ប្រភពពី​សមត្ថកិច្ច នៅ​កន្លែងកើតហេតុ បានអោយដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ ប៊ុត កុសល ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ បាន​បើក​ម៉ូតូ​របស់ខ្លួន ម៉ាក​ហុងដា សេ​៩០ អត់​ស្លាក​លេខ ដោយមាន​ដាក់​កូនប្រុស ឈ្មោះ កាន សេងហុង អាយុ​៤​ឆ្នាំ ម្នាក់​ពីមុខ​ផង ចេញពីផ្ទះ​សរសៀរ​តាម​ចិញ្ចើមផ្លូវ បម្រុង​បត់​ទៅរក​ខាងស្តាំ​ដៃ​របស់ខ្លួន ។ ក្នុងខណៈ​ពេលនោះ ស្រាប់​តែមាន​រថយន្ត ម៉ាក​តូយ៉ូតា កាមរី (​បា​ឡែ​ន​) មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ ២Q៦២៣៦ បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត ដោយសារតែ​រថយន្ត​នេះបើក​លឿន ពេលមកដល់​ផ្លូវ​កោង យក​ចង្កូត​មិនទាន់ បាន​ជ្រុល​ទៅបុក​ម៉ូតូ របស់​ជនរងគ្រោះស្ថិតនៅលើ​ចិញ្ចើមផ្លូវពេញ​មួយ​ទំហឹង​តែម្តង ។​
​    ​
​ក្រោយពេល​កើតហេតុ អ្នកបើកបរបាន​បើកទ្វារ​រថយន្តចុះ​គេចខ្លួន បន្សល់ទុក​រថយន្ត នៅ​កន្លែងកើតហេតុ ហើយ​ត្រូវបាន​ប៉ូលិសយក​គ្រឿងចក្រ​ទៅ​ស្ទូច យកមក​រក្សាទុក នៅ​ការិយាល័យចរាចរណ៍​ផ្លូវគោក  ដើម្បី​រង់ចាំ​ដោះស្រាយ ទៅតាម​នីតិវិធី​ច្បាប់​៕V/S