វីដេអូមហាតក់ស្លុត នៅប៉ារីស ត្រូវបានទម្លាយ! មានតែនារីម្នាក់គត់ មហាសំណាងបំផុត អាចរួចផុតពីមច្ចុរាជ ដែលនៅនឹងមុខ (មានវីដេអូ)

បារាំង៖ នៅទីបំផុតវីដេអូឃ្លីបថតបានដោយកាមេរ៉ាសុវត្ថិភាព ត្រូវបានទម្លាយ និងផ្សព្វផ្សាយជា សាធារណ:ដោយ សារព័ត៌មានដេលីម៉េល របស់ចក្រភពអង់គ្លេស នៅថ្ងៃទី១៩ វិច្ឆិកា នេះ អំពីទិដ្ឋភាព នៃការបាញ់ប្រហារ គួរឲ្យរន្ធត់បំផុតកាលពីថ្ងៃសុក្រសប្តាហ៍មុន ពោលគឺ រំលងបាន ៦ថ្ងៃ មកហើយ។

នៅក្នុងចំណោមអ្នកដែលបានរួចផុត ពីការសម្លាប់យ៉ាងរង្គាលទាំងអស់ មានតែនារីម្នាក់គត់ ដែលត្រូវបានគេចាត់ទុកថា ជាមនុស្សដែលមានសំណាង និងអាយុថ្លៃបំផុត ក្នុងអំឡុងពេលនៃ ការវាយប្រហារភេរវកម្ម ដែលបានឆក់យកអាយុជីវិតជន ស្លូតត្រង់អស់ចំនួន ១២៩នាក់ ខណ: ៩៩នាក់ទៀត កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងរងរបួស រាប់រយនាក់នោះ។

ចំពោះវីដូឃ្លីបដែលប្រភពបានបញ្ចេញ បង្ហាញអំពីទិដ្ឋភាពដ៏មហាតក់ស្លុត រកអ្វីផ្ទឹមមិនបាន ជាពេលដែលភេរវករចាប់ផ្តើមបើកការ បាញ់រះដូចគ្រាប់ភ្លៀង មកលើហ្វូងមនុស្សខាងក្រៅ និងខាងក្នុងហាងកាហ្វេមួយកន្លែង។ រឹតតែរន្ធត់ស្ទើរតែ ភ្លេចដកដង្ហើមទៅទៀតនោះ នៅពេលដែលភេរវករម្នាក់ ដៃកាន់កាំភ្លើងវែងមួយដើម ដើរចូលមកភ្ជង់ក្បាលនារីរងគ្រោះម្នាក់ ដែលស្ថិតក្នុងចំណោម គោលដៅសម្លាប់របស់ខ្លួនទៅហើយនោះ បែរជាគេ អនុញ្ញាតឲ្យនាងនៅរស់ រួចចាកចេញពីទីនោះបាត់ទៅ៕ ចង់ជ្រាបច្បាស់ថា ហេតុការណ៍ពេលនោះ យ៉ាងណាខ្លះ សូមប្រិយមិត្តតាមដាន វីដេអូខាងក្រោមទាំងអស់គ្នា៖

វីដេអូមហាតក់ស្លុត នៅប៉ារីស ត្រូវបានទម្លាយ! មានតែនារីម្នាក់គត់ មហាសំណាងបំផុត អាចរួចផុតពីមច្ចុរាជ ដែលនៅនឹងមុខ (មានវីដេអូ)
វីដេអូមហាតក់ស្លុត នៅប៉ារីស ត្រូវបានទម្លាយ! មានតែនារីម្នាក់គត់ មហាសំណាងបំផុត អាចរួចផុតពីមច្ចុរាជ ដែលនៅនឹងមុខ (មានវីដេអូ)

វីដេអូខាងក្រោម៖

ប្រភព៖

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត