របៀបលាងសម្អាតប្រដាប់ភេទឲ្យបានត្រឹមត្រូវ

តើអ្នកដឹងពីរបៀបថែរក្សាតំបន់ឯកជនឲ្យបានត្រឹមត្រូវហើយឬនៅ? មាន​អនុសាសន៍ល្អៗមួយចំនួនដែលអ្នកគួរតែអនុវត្តតាម ខណៈដែលថែរក្សា​តំបន់រសើប​នៃរាងកាយ​។

 

របៀបលាងសម្អាតប្រដាប់ភេទឲ្យបានត្រឹមត្រូវ 

 

ទុកឲ្យទ្វារមាសសម្អាតដោយខ្លួនឯង

ទ្វារមាសរបស់អ្នក​អាច​លាងសម្អាតដោយខ្លួនឯងផ្ទាល់ហើយ ដោយមានជំនួយពី lactobacilli និងបាក់តេរីល្អ។ ពួកវាអាចជួយរក្សាទឹកអាស៊ីត​នៃទ្វារមាស និងមានឥទ្ធិពល​ខ្លាំងក្នុងការប្រឆាំងមេរោគនៅក្នុងទ្វាមាស។

 

លាងសម្អាតតែជាមួយនឹងទឹកប៉ុណ្ណោះ

សព្វថ្ងៃនេះមាន​ស្ត្រីជា​ច្រើនបាន​ប្រើជែលសម្រាប់ធ្វើអនាម័យ​ទ្វារមាស។ ប៉ុន្តែវិធីនេះមិនត្រូវអ្នកជំនាញផ្តល់អនុសាសន៍ឲ្យប្រើនោះឡើយ។ ផ្ទុយទៅវិញអ្នកគួរប្រើតែទឹកធម្មតា​ប៉ុណ្ណោះ ដើម្បីលាងសម្អាត។

 

ត្រូវប្រុងប្រយ័ត្នជាមួយនឹងសាប៊ូ

ក្នុងករណីចាំបាច់បំផុត​ទើបត្រូវប្រើសាប៊ូ ដើម្បីចៀសវាងមាន​ផលប៉ះពាល់ដល់កម្រិត pHនៃទ្វារមាស។ សូម្បីប្រាដកថា​ទ្វារមាសរបស់អ្នកមិន​ស្ងួតពេក។ ក្រុមអ្នកជំនាញបានផ្តល់​អនុសាសន៍ថា ជាធម្មតាគួរតែប្រើសាប៊ូជាមួយនឹងប្រេងអូលីវ។

​​

លាងសម្អាតមួយថ្ងៃម្តងបានហើយ

ប្រសិនបើ​អ្នកបានលាងសម្អាត​ទ្វារមាស​ច្រើនពេក ក្នុងអំឡុងពេលថ្ងៃនឹងធ្វើឲ្យវា​រលាក។ ដូច្នេះអ្នកត្រូវលាងសម្អាតនៅពេលល្ងាច​មួយថ្ងៃម្តងបានហើយ។

 

កុំសម្អាតដោយការស្ទីម

វិធីសាស្ត្រមួយនេះមាន​ការពេញនិយមបំផុត​ក្នុងពេលបច្ចុប្បន្ននេះ ប៉ុន្តែ​មិនមែន​ជាវិធីសាស្ត្រ​ដែលមាន​សុវត្ថិភាពនោះទេ។ បើ​យោងតាមក្រុម​គ្រូពេទ្យ​មាន​ប្រសាសន៍ថា វិធីសាស្ត្រ​នេះ​នឹងធ្វើឲ្យគ្រោះថ្នាក់ដល់ទ្វារមាស។

 

កុំប្រើស្រោមដៃ ឬអេប៉ុងទន់ៗ

ការប្រើស្រោមដៃ ឬអេប៉ុងអាច​ប៉ះពាល់ដល់សំណើមនៃទ្វារមាស។ ដូច្នេះអ្នកមិនគួរប្រើឧបករណ៍បែបនេះឡើយ៕

 

ដោយ៖ មង្គលការ

 

ប្រភព៖ healthylifevision

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!