Yoo So Young កំពុង​ផ្ដើម​ស្នេហ៍​ជាមួយ​កីឡាករ​​ក្នុង​ក្រុម​ Tottenham Hotspur

Yoo So Young កំពុង​ផ្ដើម​ស្នេហ៍​ជាមួយ​កីឡាករ​​ក្នុង​ក្រុម​ Tottenham Hotspur

កីឡាករ​បាល់ទាត់​ Son Heung Min ដែល​កំពុង​ប្រកប​អាជីព​លេង​ក្នុង​ក្រុម​ធំ​អង់គ្លេស Tottenham Hotspur តែងតែ​មាន​​ពាក្យ​ចចាមអារ៉ាម​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​កូរ៉េ​ជា​ច្រើន​​នា​ពេល​កន្លង​ទៅ​។

 

Yoo So Young កំពុង​ផ្ដើម​ស្នេហ៍​ជាមួយ​កីឡាករ​​ក្នុង​ក្រុម​ Tottenham Hotspur

 

នៅ​ពេល​ថ្មីៗ​នេះ​​កីឡាករ​វ័យ​​២៣​ឆ្នាំ​រូប​នេះ​កំពុង​​ផ្ដើម​ចំណង​ស្នេហ៍​ជាមួយ​តារា​ចម្រៀង​ Yoo So Young ​អតីត​សមាជិក​ក្រុម After School។ រូបថត​អ្នក​ទាំង​២​ត្រូវ​បាន​សារព័ត៌មាន The Fact ​ថត​បាន​ជា​ច្រើន​សន្លឹក អំឡុង​ពេល ចេញ​ទៅ​ក្រៅ​ពេល​យប់​តែ​២​នាក់​និង​ជិះ​ឡាន​តែ​មួយ​ជាមួយ​គ្នា។

 

​តាមបទ​សម្ភាសន៍​ជាមួយ​ The Fact តាម​ទូរសព្ទ​ តារា​ស្រី​វ័យ​២៩​ឆ្នាំ​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖​”Heung Min ​និង​ខ្ញុំ​​មាន​អារម្មណ៍​​ល្អ​​​ចំពោះ​គ្នា​ទៅវិញទៅមក។​ ខ្ញុំ​ចង់​ផ្ដល់​ថាមពល​ទៅ​​គេ។ ខ្ញុំ​ចង់​បន្ត​​ស្នេហា​ដ៏​ជ្រាលជ្រៅ​​នេះ​​ឲ្យ​យូរ​អង្វែង”។ ​​

 

​មុន​នឹង​​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ Yoo So Young កាល​ពី​ឆ្នាំ​​មុន Son Heung Minធ្លាប់​ជា​មិត្ត​ប្រុស​របស់​ Minah សមាជិក​ក្រុម​ចម្រៀង Girl’s Day៕

 

Yoo So Young កំពុង​ផ្ដើម​ស្នេហ៍​ជាមួយ​កីឡាករ​​ក្នុង​ក្រុម​ Tottenham Hotspur

 

Yoo So Young កំពុង​ផ្ដើម​ស្នេហ៍​ជាមួយ​កីឡាករ​​ក្នុង​ក្រុម​ Tottenham Hotspur

 

Yoo So Young កំពុង​ផ្ដើម​ស្នេហ៍​ជាមួយ​កីឡាករ​​ក្នុង​ក្រុម​ Tottenham Hotspur

 

ចុចអាន៖Dong Ho ​បង្ហាញ​ប្រពន្ធ​ក្មេង​ស្អាត​ក្នុង​រូប​មង្គល​ការ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  allkpop