សា​លា​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​គ្រោ​ង​ធ្វើ​ពិ​ធី​រំ​ឭ​ក​ដ​ល់​វិ​ញ្ញា​ណ​ក្ខ​ន្ធ​អ្ន​ក​រត់​ជា​ន់​គ្នា​ស្លា​ប់​នៅ​ស្ពា​ន​ពេ​ជ្រ

ភ្នំពេញ៖ សា​លា​រា​ជ​ធា​នី​ភ្នំ​ពេ​ញ គ្រោង​នឹ​ង​ធ្វើ​ពិ​ធី​រាប់​បា​ត្រ​ បង្សុ​កូល​រំ​ឭក​វិ​ញ្ញា​ណ​ក្ខន្ធ​អ្នក​ដែ​ល​បា​ន​ស្លា​ប់​ក្នុង​ហេ​តុ​ការ​ណ៍​រ​ត់​ជាន់​គ្នា​លើ​ស្ពា​ន​ពេ​ជ្រ ។ សេច​ក្ដី​ជូន​ដំ​ណឹង​រប​ស់​សាលា​រាជ​ធា​នី​ភ្នំ​ពេ​ញ​ឲ្យ​ដឹង​ថា ពិ​ធី​រំ​ឭក​វិ​ញ្ញា​ណ​ក្ខ​ន្ធ​ក្នុង​ខួ​ប ៥​ឆ្នាំ​នោះ​នឹ​ង​ធ្វើ​នៅ​ព្រឹ​ក​ថ្ងៃ​ទី ២២ ខែ វិច្ឆិកា ដោយ​ចា​ប់​ផ្ដើ​ម​ពី​ម៉ោង ៧ ក្នុង​នោះ​មា​ន​ប្រ​គេ​ន​ទេ​យ្យ​វត្ថុ​ដល់​ព្រះ​សង្ឃ​ចំ​នួ​ន ១០៨​អង្គ នៅ​ស្តូ​ប​ក្បែរ​ស្ពា​ន​នា​គ​កោះ​ពេជ្រ ។   សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា ពុទ្ធបរិស័ទ ញាតិមិត្ត សាច់ញាតិនៃគ្រួសារជនរងគ្រោះ អាច​ចូល​រួម​ពិ​ធី​នេះ​តាម​សទ្ធា​ជ្រះ​ថ្លា​រៀង​ៗ​ខ្លួន ។   កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំ​ពះ​ព្រះ​ខែ មាន​ហេ​តុ​កា​រ​ណ៍​រ​ត់​ជា​ន់​គ្នា​នៅ​លើ​ស្ពា​ន​ពេ​ជ្រ​នៃ​កោះ​ពេ​ជ្រ​ បណ្ដា​ល​ឲ្យ​ពល​រដ្ឋ​ដែ​ល​ភា​គ​ច្រើ​ន​ជា​យុ​វ​ជ​ន​ស្លា​ប់​ចំ​នួ​ន ៣​៥​៣​នាក់ ក្នុ​ង​នោះ​មា​ន​ស្រី ២២៣​នា​ក់ ប្រុស ១៣០​នាក់ និង​មា​ន​អ្ន​ក​របួ​ស​ចំ​នួ​ន ៣៩៣​នាក់ ។ មិន​យូរ​ប៉ុ​ន្មា​ន​បន្ទា​ប់​ពី​ហេ​តុ​កា​រ​ណ៍​នោះ ស្ពាន​ពេ​ជ្រ​ត្រូ​វ​គេ​វា​យ​ក​ម្ទេច​ចោល ។   មួយ​ឆ្នាំ​ក្រោ​យ​ព្រឹ​ត្តិ​កា​រ​ណ៍​នេះ សា​លា​រា​ជ​ធា​នី​ភ្នំ​ពេ​ញ បា​ន​ចំ​ណា​យ​ថ​វិ​កា ១២ ​ម៉ឺន​ដុ​ល្លា​រ​ ក​សាង​ស្តូ​ប​មួយ​នៅ​ក្បែ​រ​ទី​តាំ​ង​ស្ពា​ន​នោះ​វិ​ញ ដើ​ម្បី​រំ​ឭ​ក​កា​រ​ចង​ចាំ​ និង​ឲ្យ​ក្រុ​ម​គ្រួ​សា​រ​យក​ជា​ទី​ក​ន្លែង​គោរ​ព​វិ​ញ្ញា​ណ​ក្ខ​ន្ធ​ដ​ល់​អ្ន​ក​ស្លា​ប់ ៕​ […]

  • សា​លា​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​គ្រោ​ង​ធ្វើ​ពិ​ធី​រំ​ឭ​ក​ដ​ល់​វិ​ញ្ញា​ណ​ក្ខ​ន្ធ​អ្ន​ក​រត់​ជា​ន់​គ្នា​ស្លា​ប់​នៅ​ស្ពា​ន​ពេ​ជ្រ已关闭评论
  • 136 views
  • Hide Sidebar
    A+
Publish on:2015/11/19  Category:ក្នុងស្រុក