ក្រ​​សួ​​ង​​ព័​ត៌​មា​ន​​នឹ​ង​​ចា​ត់​​វិ​ធា​ន​កា​រ​​លើ​​ទូ​រ​ទ​ស្ស​ន៍​​ដែ​ល​​មិ​ន​​ដូរ​​ម៉ោ​ង​​ផ្សា​យ​​ភា​ព​យន្ត​​បរ​ទេ​ស

ភ្នំពេញ៖ រដ្ឋ​មន្ត្រី​​ក្រ​សួង​​ព័​ត៌​មាន​លោក ខៀវ កា​ញា​រីទ្ធ ឲ្យ​​ដឹង​​ថា​ក្រ​សួង​​នឹ​ង​​ចា​ត់​​វិ​ធាន​ការ​​លើ​​ប​ណ្ដា​​ស្ថា​នី​យ​​ទូរ​ទ​ស្ស​ន៍​​ណា​​ដែ​ល​​មិ​ន​​បញ្ឈ​ប់​​ការ​​ចា​ក់​​ផ្សា​យ​​ភា​ព​យន្ត​​បរ​ទេ​ស​​ចា​ប់​​ពី​​ចន្លោះ​​ម៉ោ​ង ៧ ដល់​​ម៉ោ​ង ៩​​យប់ ដោយ​​ត្រូ​វ​​អ​នុ​វត្ត​​ចា​ប់​​ពី​​ថ្ងៃ​​ទី ​១ ខែ​ មករា ឆ្នាំ ​២០១៦ ខាង​​មុខ​​នេះ​​ត​​ទៅ ។ ការ​ព្រមាន​នេះ នៅ​ខណៈ​ដែល​ស្ថានីយ​ទូរទស្សន៍​ទាំង​នេះ​កំពុង​តែ​ចាក់​ផ្សាយ​ខ្សែ​ភាពយន្ត​បរទេស​ជា​រៀង​រាល់​ថ្ងៃ តែ​​ក្រ​សួង​​ព័ត៌​មា​ន ច​ង់​​លើ​ក​​ស្ទួយ​​វិ​ស័យ​​ភាព​យន្ត​​ខ្មែរ​​វិញ ។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ព្រមាន​ថា បើ​ស្ថានីយ​ទូរទស្សន៍​ណា​ល្មើស​ទៅ​នឹង​ការ​សម្រេច​របស់​ក្រ​សួ​ង​​ព័ត៌​មា​ន ក្រ​សួង​​នឹ​ង​​មាន​​វិ​ធាន​ការ​​ដ​ក​​អា​ជ្ញា​ប័ណ្ណ​​ស្ថា​នី​យ​​ទូរ​ទស្សន៍​​ទាំង​​នោះ ។ ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន រូប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រោយ​ពិធី​បើក​សិក្ខាសាលា​ប​ណ្តុះ​បណ្តា​ល​​ស្ដី​ពី​​ប្រ​ព័ន្ធ​​ផ្ស​ព្វ​ផ្សា​យ និង​​ការ​​ប្រែ​ប្រួ​ល​​អា​កា​ស​ធា​តុ នៅ​​ថ្ងៃ​​ទី​ ១៨ ខែ ​វិច្ឆិកា នា​​រា​ជ​ធា​នី​​ភ្នំ​ពេញ ។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ បណ្ដា​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន បាន​ឯកភាព​តាម​វិធានការ​របស់​ក្រសួង។ ប៉ុន្តែ​លោក​ថា នៅ​មាន​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន ក៏​បាន​សុំ​ឲ្យ​ក្រសួង​ពន្យារ​ពេល​ចាក់​ផ្សាយ​ភាពយន្ត​ខ្មែរ ដោយសារ​មាន​បញ្ហា​ផលិត​កម្មវិធី និង​ការ​ផ្លាស់ប្ដូរ​ម៉ោង​ផ្សាយ ពិសេស​ប្រឈម​ខ្លាំង​ជាមួយ​ក្រុមហ៊ុន​ដែល​ស្ថានីយ​ទូរទស្សន៍​ទាំង​នោះ​ជាប់​កិច្ចសន្យា។ ចំណែក​ឯ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក […]