​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី បដិសេធ Facebook ក្លែងក្លាយ​ដែល​ប្រើ​ឈ្មោះ​សម្តេច​តេ​ជោ ហ៊ុន សែន

​រាជធានី​ភ្នំពេញ​៖​ខុទ្ទកាល័យ​សម្តេច​តេ​ជោ​ហ៊ុន សែន បានប្រកាស​បដិសេធ​ចំពោះ​Facebook​ក្លែងក្លាយ​មួយចំនួន​ដែល​ប្រើ​ឈ្មោះ ស្រដៀង​គ្នា​នឹង​Facebook​ពិត​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ដែល​ត្រូវបាន​បង្កើតឡើង ក្នុង​គោលបំណង​រិះគន់​វាយប្រហារ និង​បង្ក​បង្ខូច​កេរ្តិ៍ឈ្មោះ​ប្រមុខ​រាជរដ្ឋាភិបាល និង​បង្ក​ភាពចលាចល​។ 

​    ​Facebook ក្លែងក្លាយ​នេះ​មាន​ឈ្មោះថា «Samdach Hun Sen, Cambodian Prime Minister» ខណៈដែល Facebook ពិត​របស់​សម្តេច​តេ​ជោ «Samdech Hun Sen, Cambodian Prime Minister» ពោល​ខុសគ្នា​តែ​បន្តិច​ប៉ុណ្ណោះ គឺ​ត្រង់​ពាក្យ «Samdech» និង «Samdach»​។ 

​    ​ទោះជា យ៉ាងនេះ​ក្តី Facebook ដែល​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី អះអាងថា ក្លែងក្លាយ​នេះ ទើបនឹង​ទទួលបាន​អ្នកគាំទ្រ (Likes) ចំនួន​ជាង​១​ពាន់​ប៉ុណ្ណោះ ខណៈដែល​ទំព័រ Facebook ពិត​និង​ផ្លូវការ​របស់​សម្តេច​តេ​ជោ មាន​អ្នកគាំទ្រ​ជាង ១​លាន​៣​សែន​នាក់​។ 

​    ​ខុទ្ទកាល័យ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឱ្យ អ្នកបង្កើត​ទំព័រ​ក្លែងក្លាយ​នេះ បញ្ឈប់​សកម្មភាព​រប​ស់​ខ្លួន​តទៅទៀត ហើយ​លុបចោល​នូវ ឈ្មោះ​ក្លែងក្លាយ​នេះ បើ​មិន​ដូច្នោះ​ទេ នៅពេលដែល​ក្រុម​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​ឃើញ នឹង​អាច​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​ជា​ធរមាន​៕ 

​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី បដិសេធ Facebook ក្លែងក្លាយ​ដែល​ប្រើ​ឈ្មោះ​សម្តេច​តេ​ជោ ហ៊ុន សែន