ឈ្លោះ​គ្នា​រឿង​មើលមុខ​ផ្ទុះអាវុធ​៦​គ្រាប់ បណ្តាលឲ្យ​របួសធ្ងន់​​ស្រាល់​៦នាក់

​រាជធានី​ភ្នំពេញ​៖​មនុស្ស​២​នាក់​រងរបួស​ធ្ងន់ និង​៤​នាក់​រងរបួស​ស្រាល បន្ទាប់ពី​មាន​ផ្ទុះ​ជម្លោះ​រឿង​មុខ​គ្នា​រហូតដល់​ផ្ទុះអាវុធ​ចំនួន​៦​គ្រាប់​។ ហេតុការណ៍​នេះ​កើ​ក​ឡើង​កាលពី​វេលា​ម៉ោង០៨ និង២០​នាទីយប់ថ្ងៃទី​១៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ផ្លូវ រថភ្លើង ភូមិ​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​តាម​សម្តី​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​កន្លែងកើតហេតុ អោយដឹងថា មុនពេល​កើតហេតុ  មាន​បុរស​ម្នាក់​អាយុ​ជាង​៣០​ឆ្នាំ មាន​សៀត​អាយកូម​នៅ​ចង្កេះ​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក សេ​១២៥ ពណ៌​ក្រហម មក​ឈប់​កន្លែងកើតហេតុ ហើយក៏​មានទំនាស់​ពាក្យសំដី​ជាមួយ​ក្មេងស្ទាវ​ប្រហែល​០៥​នាក់ រឿង​មើលមុខ​គ្នា ។ ប្រភព​បន្តថា ក្រុមក្មេងស្ទាវ​ទាំងនោះ​បាន​យក​ដាវ​កាប់​ជន​ដែល​ជិះ​ម៉ូតូ​នោះ​បណ្តាលអោយ​រងរបួស ហើយ​ជន​នោះ​ក៏បាន​ដក​កាំភ្លើង បាញ់​ត្រូវ​ជនសង្ស័យ​ឈ្មោះ សាល ត្រូវ​ជើង ហើយក៏​រត់គេចខ្លួន​ទាំងសងខាង​បាត់​តែម្តង​។​

​ក្រោយ​កើតហេតុ​សម្ថ​កិច្ច​និង​កង​រាជ​អាវុត​ហត្ដ បាន​ទៅដល់​កន្លែងកើតហេតុ ឃើញ បន្សល់ទុក​ម៉ូតូ​០១​គ្រឿង​ម៉ាក​សេ​១២៥​ពណ៌​ក្រហម ស្លាក​លេខ ភ្នំពេញ​1CS 4449 និង​គ្រាប់​៩​មី​ល្លី​ម៉ែត្រ​យក​រក្សាទុក​នៅ​អហ​ខណ្ឌ រីឯ​ដាវ​ចំនួន​០៣​ដើម និង​សំបក​គ្រាប់​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​ដើម្បី​បើក​ការស្រាវជ្រាវ បន្ត​៕ 

ឈ្លោះ​គ្នា​រឿង​មើលមុខ​ផ្ទុះអាវុធ​៦​គ្រាប់ បណ្តាលឲ្យ​របួសធ្ងន់​​ស្រាល់​៦នាក់