ក្រសួង​ការពារ​ជាតិ ​និង​ស្វាយរៀង​ប្រកួត​មិត្តភាព ត្រៀម​ទៅ​​ប្រកួត​ពាន​នៅ​វៀតណាម

ក្រសួង​ការពារ​ជាតិ ​និង​ស្វាយរៀង​ប្រកួត​មិត្តភាព ត្រៀម​ទៅ​​ប្រកួត​ពាន​នៅ​វៀតណាម

ក្លិប​ក្រសួង​ការពារ​ជាតិ​នឹង​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ជាមួយ​ក្លិប​ស្វាយ​រៀង​នៅ​ល្ងាច​ម៉ោង​៣:០០​នេះ​នៅ​កីឡដ្ឋាន​ស្ដាត​ចាស់ ក្នុង​គោលបំណង​ត្រៀម​ខ្លួន​ទៅ​ប្រទេស​វៀតណាម​ទាំង​ពីរ​ក្រុម​នៅ​ថ្ងៃ​ទី​២៣​ខាង​មុខ​នេះ។

 

ក្រសួង​ការពារ​ជាតិ ​និង​ស្វាយរៀង​ប្រកួត​មិត្តភាព ត្រៀម​ទៅ​​ប្រកួត​ពាន​នៅ​វៀតណាម

 ក្លិប​ក្រសួង​ការពារ​ជាតិ

 

លោក ទេព ឡុងរចនា ​អ្នក​ចាត់​ការ​ក្លិប​ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​ទាំង​ពីរ​នេះ មិន​មាន​លក់​សំបុត្រ​អ្វី​នោះ​ទេ ដោយ​អ្នក​គាំទ្រ​ក្លិប​ទាំង​សង​ខាង​អាច​ចូល​មើល​ដោយ​សេរី។ ខណៈ​ដែល​ការ​ប្រកួត​វិញ​ក្នុង​គោល​បំណង​មើល​ជើង​កីឡាករ ក៏​ដូច​ជា​ត្រៀម​ខ្លួន​សម្រាប់​ទៅ​ប្រកួត​នៅ​វៀតណាម​ក្នុង​ពាន​រង្វាន់​ខួប​កំណើត​ទ័ព​របស់​ប្រទេស​មួយ​នេះ។

 

ចំពោះ​ការប្រកួត​ពាន​រង្វាន់​នៅ​វៀតណាម​នោះ មិន​មាន​អញ្ជើញ​ក្លិប​នៅ​តាម​ប្រទេស​ជិត​ខាង​ផ្សេង​ទៀត​ដូចជា ថៃ​ឬ​ឡាវ​នោះ​ទេ ដោយ​ខាង​វៀតណាម​អញ្ជើញ​តែ​កម្ពុជា​មួយ​គត់​ទៅ​ចូល​រួម​ប្រកួត។ ដោយ​ការ​ប្រកួត​អាច​មាន​ក្រុម​សរុប​៦​ក្រុម​បែងចែក​ជា​២​ពូល ​ប្រកួត​ជម្រុះ​ដណ្ដើម​យក​ជើង​ឯក។

 

ក្រុម​កម្ពុជា​ទាំង​ពីរ​ក្រុម​នឹង​ចេញ​ទៅ​នៅ​ថ្ងៃ​២៣​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥ រហូត​ដល់​ថ្ងៃ​ទី​១​ខែ​ធ្នូ​ឆ្នាំ​២០១៥​ទើប​ត្រលប់​មក​វិញ៕

 

​អត្ថបទ៖ មុន្នី រម្យ