Beckham៖ អាវលេខ៧របស់ Man Utd មិន​គួរ​ជា​បន្ទុក​សម្រាប់ Depay នោះ​ទេ


Beckham៖ អាវលេខ៧របស់ Man Utd មិន​គួរ​ជា​បន្ទុក​សម្រាប់ Depay នោះ​ទេ

កីឡាករ​អន្តរជាតិ​ហូឡង់ Memphis Depay បាន​ចាប់​ផ្ដើម​រដូវ​កាល​មិនសូវ​កាក់កប​ប៉ុន្មាន​​​ទេ ​ចាប់​តាំង​ពី​ផ្ទេរ​ពី PSV មក Manchester United។ ទាក់ទង​នឹង​សម្ពាធ​ពី​មជ្ឈដ្ឋាន​នានា​លើ​ខ្សែប្រយុទ្ធ​វ័យ​ក្មេង​ខាងលើ David Beckham​ បាន​បញ្ចេញ​មតិ​ថា ការ​លេង​មិន​ល្អ​របស់ Depay មិន​គួរ​មក​ពី​មូលហេតុ អាវ​លេខ៧ របស់ Manchester United នោះ​ទេ។

 

Beckham៖ អាវលេខ៧របស់ Man Utd មិន​គួរ​ជា​បន្ទុក​សម្រាប់ Depay នោះ​ទេ

 

ប្រធាន​ក្រុម​អង់គ្លេស Manchester United ពី​អតីតកាល ​ជឿ​ជាក់​ថាអាវ​លេខ៧​ដ៏​ល្បីល្បាញ​របស់​ក្លិប​បិសាច​ក្រហម ​គួរ​តែ​ជា​កម្លាំងចិត្តដល់ Depay ជា​ជាង​ការ​ដាក់​ទម្ងន់។

 

Beckham បញ្ជាក់​ថា​សម្រាប់​ខ្លួន​ឯង​​វិញ ​មិន​ដែល​មាន​សម្ពាធ​ដោយសារ​លេខ៧​នៅ​លើ​ខ្នង​ម្ដង​ណា​ទេ។ “ខ្ញុំ​មិន​ដែល​ឃើញ​ពី​បន្ទុក​របស់​លេខ​អាវ​ តែ​ខ្ញុំ​ឃើញ​ពី​កិត្តិយស​របស់​វា​ទៅ​វិញ។ បើ​សិន​ជា​អ្នក​ត្រូវក្លិប​ឲ្យ​ពាក់​អាវ​លេខ​៧ ចូរ​កុំ​គិត​ថា​នរណា​ធ្លាប់​ពាក់​វា ឬ​ក៏​អ្នក​នោះ​ជោគជ័យ​អ្វីខ្លះ​នា​ពេល​កន្លង​មក”។ អតីត​កីឡាករ​ដ៏​ល្បី​ឈ្មោះ ​វ័យ​៤០ បញ្ជាក់​ដូច្នេះ។

 

ភាគ​ច្រើន​កីឡាករ​ដែល​ល្បី​ឈ្មោះ​ក្នុង ប្រវត្តិ​សាស្ត្រ​ក្លិប Manchester United ច្រើន​តែ​ពាក់​លេខ៧ ដូច​ជា Eric Cantona, George Best, Cristiano Ronaldo និង Beckhamខ្លួន​ឯង​ជាដើម៕

 

Beckham៖ អាវលេខ៧របស់ Man Utd មិន​គួរ​ជា​បន្ទុក​សម្រាប់ Depay នោះ​ទេ

 

ចុចអាន៖ Depay ​អាវ​មាន​ប្រជា​ប្រិយភាព​​បំផុត​ ​​លំដាប់​ទី​៣​លើ​លោក

ចុចអាន៖ Beckham ​ឈ្នះ​ពាន​បុរស​សិច​ស៊ី​​ជាង​គេ​ ​ប្រចាំ​ឆ្នាំ​២០១៥

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ goal