ដឹងទេ! គេងក្បែរមនុស្សជាទីស្រឡាញ់រាល់យប់មានអ្វីកើតឡើង

តាមការស្ទាបស្ទង់​កាលពីថ្មីៗនេះ​បានបង្ហាញ​ថា គូស្វាមីភរិយា​ដែលគេង​ជាមួយគ្នា​ជារៀងរាល់យប់​អាចរស់នៅ​បាន​អាយុវែង និង​មានសុខភាពល្អ​។ រឿងនេះត្រូវ​បានគេជឿថា នៅពេល​អ្នក​បានគេង​ក្បែរអ្នកណាម្នាក់​ជារៀងរាល់យប់ សរសៃប្រសាទ​នៅក្នុងរាងកាយ​នឹងចាប់ផ្តើម​សម្រាក, សម្ពាធឈាមត្រូវ​បានគ្រប់គ្រង​យ៉ាងល្អ និង​ចិត្តក៏បាន​ស្ងប់។ ចំពោះ​គូស្វាមីភរិយា​ជាច្រើន ការ​គេងជាមួយគ្នា​អាចទទួលបាន​អត្ថប្រយោជន៏​ជាច្រើន​ផ្សេងទៀត​ដូចជា បង្កើន​ភាពស្និតស្នាល, ជួយឲ្យ​ជីវិតផ្លូវភេទ​មានសមតុល្យ និង​មាន​សុខុមាល​ភាព។

កត្តានេះហើយដែលអាចជួយឲ្យ​អ្នក​មានសុខភាព​ល្អ ព្រោះ​ភាពស្និតស្នាល​នឹងជួយរក្សា​ប្រព័ន្ធភាពស៊ាំ ហើយចង្វាក់​បេះដូង​របស់អ្នក​លោតជាធម្មតា សរុបមកសេចក្តីមកវា​ជួយ​បង្កើនអាយុ។ ម្យ៉ាងវិញ​ទៀត គូស្វាមីភរិយា​ចូលចិត្ត​គេងជាមួយគ្នា ព្រោះវា​បានផ្តល់​សុវត្ថិភាព និង​ភាព​កក់ក្តៅ។

អ្នកជំនាញ​បាននិយាយ​ថា ការគេងក្បែរ​អ្នកណាម្នាក់​ផ្សេងមិនមែន​ជាដៃគូរបស់​អ្នកក៏អាច​ធ្វើឲ្យ​មានសុខភាពល្អ​ដែរ។ នេះដោយសារ​តែខ្លួនប្រាណ​របស់អ្នកទាំងពីរស្និត​ស្នាល​នឹង​គ្នា, ខួរក្បាល​បញ្ជូន​សញ្ញាទៅ​ឲ្យផ្នែក​ផ្សេងៗ​ទៀត​នៃរាងកាយ, ប្រាប់អ្នក​ឲ្យបាន​សម្រាក។ ដូច្នេះ ខាងក្រោមនេះជា​អត្ថប្រយោជន៏​មួយចំនួន​ដែលអ្នក​ទទួលបាន នៅពេល​អ្នក​ថើប ឱប​ថ្នាក់ថ្នម​មនុស្សពិសេស​របស់អ្នក​ពេលកំពុង​គេងក្នុង​ពេលរាត្រី។ អ្នកនឹង​រីករាយ​នៅពេលបាន​គេងជាមួយគ្នា៖

ជួយ​បំបាត់ភាពតានតឹង
នៅពេល​អ្នកគេង​ជាមួយមនុស្ស​ដែលអ្នក​ស្រឡាញ់ ខ្លួនប្រាណនឹង​មានភាពស្និតស្នាល​នឹងគ្នា។ ភាពស្និតស្នាលនឹង​គ្នាខ្លាំងបែ​បនេះ​នឹងជួយ​ឲ្យចិត្ត​បានស្ងប់ ហើយ​ក៏ជួយ​កាត់បន្ថយ​ភាពតាន​តឹង​ផងដែរ។ ការបង្កាត់​ភ្លើងស្នេហ៏ និងការឱបថើប​ថ្នាក់ថ្នម​ជាវិធីធម្មជាតិ ដើម្បីព្យាបាល​បញ្ហាតានតឹង។

ជួយឲ្យ​អ្នកគេង​លក់​បានស្រួល
ប្រសិនបើអ្នក​ជួបនឹងបញ្ហាគេង​មិនលក់,គូស្នេហ៏របស់​អ្នកអាច​ឱបអ្នក ដើម្បីធ្វើឲ្យ​អ្នកមាន​អារម្មណ៏​ល្អ។ អ្នកវិទ្យាសាស្ត្រ​បានបង្ហាញ​ថា ការបានគេង​ជាមួយនឹង​អ្នកណាម្នាក់ អាច​ជួយ​កម្ចាត់​បញ្ហាគេង​មិន​លក់បាន។

ផ្តល់​ភាពកក់ក្តៅ
នៅពេល​អ្នកបាន​គេងជាមួយនឹង​អ្នកណាម្នាក់ ខ្លួនប្រាណនឹង​បានប៉ះពាល់​គ្នា។ ភាពប៉ះពាល់​នេះបាន​បង្កើតភាព​កក់ក្តៅ ដូច្នេះធ្វើឲ្យ​ចរាចរណ៏ឈាម​ដើរ​បានស្រួល។ ភាព​កក់ក្តៅ​ពីខ្លួនប្រាណ​របស់អ្នក​ដទៃក៏បាន​ជួយការពារស្បែក និងធ្វើឲ្យស្បែក​របស់អ្នក​ម៉ត់រលោង​តាមបែបធម្មជាតិ។

អរម៉ូន​នៃក្តីស្រឡាញ់
តើអ្នកបាន​គិតថា ការរួមភេទ​តែម្យ៉ាងអាច​បញ្ចេញ​អរម៉ូនអុកស៊ីតូស៊ីន ដើម្បីជួយ​ឲ្យអ្នកមាន​ក្តីសុខតើ​មែនទេ?ការ​បានត្រដុស​ស្បែក​អាក្រាត​របស់អ្នក​ប៉ះនឹង​ស្បែក​គូស្នេហ៏​របស់​អ្នក អាចជួយឲ្យ​អ្នកមាន​ក្តីសុខ ព្រោះកម្រិត​អុកស៊ីតូស៊ីនរបស់​អ្នក​ឡើងខ្ពស់។ ដូច្នេះ នេះជាអត្ថប្រយោជន៏​ដ៏ធំនៃការគេងក្បែរ​មនុស្ស​ដែលអ្នកស្រឡាញ់។

វាល្អសម្រាប់​សុខភាពបេះដូង
ការគេងក្បែរ​មនុស្សម្នាក់​ដែលអ្នកស្រឡាញ់ក៏​ល្អចំពោះសុខភាព​បេះដូង​របស់​អ្នក​ផងដែរ។ ទំនុក​ចិត្ត និង​ភាពកក់ក្តៅ​បានធ្វើឲ្យ​ចង្វាក់បេះ​ដូង​លោតធម្មតា ដូច្នេះ​បណ្តាលឲ្យ​បេះដូង​គ្មាន​សម្ពាធ។

ក្រោក​ពីគេង​ដោយ​មានថាមពល
ព្រឹកស្អែក​នៅពេល​អ្នកក្រោកពី​គេងក្បែរ​មនុស្ស​ដែល​អ្នកស្រឡាញ់ ក្តីសុខធ្វើ​ឲ្យអ្នក​មានអារម្មណ៏​ល្អ និង​ថាមពល។ នេះដោយសារ​តែអ្នក​គេងបាន​ស្រួលពេញ​មួយយប់។

បង្កើន​អាយុជីវិត
ការគេង​ក្បែរមនុស្សម្នាក់​ក៏អាច​ជួយបង្កើន​អាយុរបស់អ្នកផ​ងដែរ។ អ្នកវិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា ការសម្រាក​ក្បែរ​មនុស្សម្នាក់​អាចធ្វើឲ្យ​ខួរក្បាល, បេះដូង និង​សរីរាង្គ​ផ្សេងៗ​ទៀត​នៃរាងកាយ​បាន​សម្រាក។ ការសម្រាកនេះជួយ​បង្កើនអាយុជីវិត​របស់អ្នក និងជា​ឱសថដ៏សក្តិសិទ្ធិ​បំផុត៕

ដោយ៖ ដារ៉ា

ប្រភព៖  boldsky

 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ដឹងទេ! គេងក្បែរមនុស្សជាទីស្រឡាញ់រាល់យប់មានអ្វីកើតឡើង