Nasri របស់ Man City នឹងត្រូវអវត្តមានរយៈពេល៣ខែ

ខ្សែ​បម្រើ Samir Nasri បាន​​ធ្វើ​ឲ្យ​រូប​គេផ្ទាល់​ត្រូវ​អវត្តមាន​​រយៈ​ពេល​​៣​ខែ ប៉ុន្តែ បាន​សន្យា​ថា នឹង​​កាន់​តែ​ខ្លាំង​ជាង​មុន ក្រោយពី​បញ្ហា​របួស​របស់​គេ​។ ខ្សែ​បម្រើ​ស្លាប​របស់​ក្លិប Manchester City បាន​អវត្តមាន​ពីការ​ប្រកួតដោយ​សារ​តែ​ការ​រង​របួស​សរសៃ​ពួរ​គន្លាក់​ជើង ប៉ុន្តែ រូប​គេ​បាន​ប្រើ​ប្រាស់​​បណ្តាញ​សង្គម​កាល​ពី​ថ្ងៃ​ពុធ​ដើម្បី​ពន្យល់​ថា រូប​គេ​កំពុង​តែ​សម្លឹង​ឆ្ពោះ​ទៅមុខ​ដើម្បី​ធ្វើការ​វិល​ត្រឡប់​របស់​គេ​វិញ​។
1
ខ្សែ​បម្រើ​អន្តរ​ជាតិ​បារាំង​រូប​នេះ​បាន​​ឲ្យ​ដឹង​នៅលើ​បណ្តាញ​សង្គម Twitter ថា៖ «អ្វី​ដែល​​មិន​សម្លាប់​អ្នក នឹង​ធ្វើ​ឲ្យ​​អ្នក​កាន់​តែ​ខ្លាំង​ជាងមុន​។ ខ្ញុំ​នឹង​​វិល​ត្រឡប់​ទៅវិញ​ជា​មួយនឹង​ភាព​ខ្លាំង​ជាង​មុន​ក្នុង​រយៈ​ពេល​៣​ខែ​»​។ រូប​ភាព​មួយ​នៅលើ​គណនី Instagram របស់​កីឡាករ Nasri បាន​បង្ហាញ​ថា រូប​គេ​បាន​ប្រើ​ប្រាស​ឈើ​ច្រត់​។ កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ ដែល​​​បាន​អវត្ត​មាន​ដោយ​សារ​តែ​បញ្ហា​សរសៃ​ពួរ​គន្លាក់​ជើង មិន​ធ្លាប់​បាន​លេង​សោះ​ឲ្យ​ក្រុម Man City បើ​គិត​ចាប់​តាំង​ពី​​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​កីឡាករ​បម្រុង​ក្នុង​ពេលក្រុម​របស់​ខ្លួន​បាន​យក​ឈ្នះលើ​ក្រុម Bournemouth ក្នុង​លទ្ធ​ផល ៥-១ ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា​៕

ប្រភព​ព័ត៌មាន៖ The Guardian