សាលារាជធានី ចេញតារាតម្លៃ សេវាថ្មី ចំពោះរថយន្ត ឆ្លងកាត់ផ្លូវ ចោមចៅ-ស្ទឹងមានជ័យ ក្រោយវិនិយោគ ជាង$១០លាន

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយកំណត់ យកតម្លៃសេវាថ្មី លើយានយន្តឆ្លងកាត់ ផ្លូវចោមចៅ-ស្ទឹងមានជ័យ ដែលហៅម្យ៉ាងទៀតថា ផ្លូវវែងស្រេងនោះ ក្រោយពេលក្រុមហ៊ុន ភ្នំពេញ ថូលវេ បានចំណាយនូវការស្ថាបនាផ្លូវបេតុថ្មីនេះ អស់ជាង១០លានដុល្លារ អាម៉េរិករួចមកនោះ។

សេចក្តីជូនដំណឹងបានឲ្យដឹងថា ដោយក្រុមហ៊ុនបានចំណាយទុនវិនិយោគថ្មី ជាច្រើនលានដុល្លារមកនោះ សាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យក្រុមហ៊ុនយកតម្លៃសេវាថ្មី លើយានយន្តដែលធ្វើចរាចរណ៍ ឆ្លងកាត់ផ្លូវវិនិយោគនេះ ចាប់គិតពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ ទៅ តាមអត្រាតម្លៃដូចខាងក្រោម៖
១-ឆ្នាំទី១ ដល់ឆ្នាំទី៩
- រថយន្តតូច តាក់ស៊ី និង Pick Up តម្លៃ ១០០០រៀល
- រថយន្តប្រភេទ ១២-២៤ កៅអី តម្លៃ២០០០រៀល
- រថយន្តប្រភេទ ២៥ -៤៥ កៅអី និងរថយន្តដឹកទំនិញធុនមធ្យមក្រោម២,៥តោន តម្លៃ៤០០០រៀល
- រថយន្តដឹកទំនិញធុនធ្ងន់ចាប់ពី ២,៥តោងឡើង ៨០០០រៀល
- រថយន្តសណ្តោង (កុងតឺន័រ) ១០០០០រៀល

២-ឆ្នាំទី ១០ ដល់ទី៣០
- រថយន្តតូច តាក់ស៊ី និង Pick Up តម្លៃ ១៥០០រៀល
- រថយន្តប្រភេទ ១២-២៤ កៅអី តម្លៃ២៥០០រៀល
- រថយន្តប្រភេទ ២៥ -៤៥ កៅអី និងរថយន្តដឹកទំនិញធុនមធ្យមក្រោម២,៥តោន តម្លៃ៥០០០រៀល
- រថយន្តដឹកទំនិញធុនធ្ងន់ចាប់ពី ២,៥តោងឡើង ១០០០០រៀល
- រថយន្តសណ្តោង (កុងតឺន័រ) ១២០០០រៀល

សាលារាជធានី ចេញតារាតម្លៃ សេវាថ្មី ចំពោះរថយន្ត ឆ្លងកាត់ផ្លូវ ចោមចៅ-ស្ទឹងមានជ័យ ក្រោយវិនិយោគ ជាង$១០លាន

សាលារាជធានី ចេញតារាតម្លៃ សេវាថ្មី ចំពោះរថយន្ត ឆ្លងកាត់ផ្លូវ ចោមចៅ-ស្ទឹងមានជ័យ ក្រោយវិនិយោគ ជាង$១០លាន