កម្លាំងជួរមុខ កងពល ៥២ រកឃើញ ឈើប្រណីត លាក់ទុកក្នុងព្រៃ ៨ សន្លឹក យកមកដុត បំផ្លាញចោល

បាត់ដំបង ៖ កម្លាំងយោធាជួរមុខ ទិសសំឡូតកងពលលេខ៥២ យោធភូមិភាគទី៥ ប្រចាំស្រុកសំឡូត បានទទួល ព័ត៌មានថា មានជនល្មើសលាក់ឈើប្រណីតមួយចំនួន ហើយក៏បានដើរល្បាត រកឃើញឈើប្រណីត លាក់ទុកក្នុង អូរ និងក្នុងព្រៃចំនួន៨សន្លឹក ដែលជនល្មើសបានលាក់ទុក ក្រោយពីរកឃើញហើយ ទើបសម្រេចយកមកដុត បំផ្លាញចោល ។

តាមប្រភពព័ត៌មាន ពីកម្លាំងជួរមុខ នៅស្រុកសំឡូត បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងបានដើរល្បាតតាមព្រំដែន នៅពេលយប់ បានប្រទះឃើញឈើប្រណីត មានប្រភេទ បេង ធ្នង់ ចំនួន ៨ សន្លឹក ដែលមានមុខកាត់ ៦០,៧០,៨០ ប្រវែង ២ម៉ែត្រ កម្រាស់ ១ និង២តឹក នៅចំណុចភូមិសាស្រ្ត ច្រកទីងមោង (២០៣)ស្ថិតក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត រួចបានរក្សាទុកបណ្តោះអាសន្ននៅនឹងកន្លែង ដើម្បីសុំការ អនុញ្ញាត និងសម្រេចពីទីបញ្ជាការយោធភូមិភាគ ។ លុះដល់ពេលម៉ោង ៥ល្ងាច ទីបញ្ជាការដ្ឋាន បានសម្រេច បញ្ជាឲ្យដុតបំផ្លាញចោល នៅនឹងកន្លែងនៅច្រក ២០៣ (ទីងមោង)តែម្តង ។

ទីបញ្ជាការដ្ឋាន បានសម្រេចចិត្តបញ្ជាឲ្យដុតបំផ្លាញចោលនេះ គឺដើម្បីព្រមានដល់ឈ្មួញទុច្ចរិត ដែលឃុបឃិតគ្នា ជាមួយសមត្ថកិច្ចមួយចំនួន និងរកស៊ីកាប់ឈើ និងដឹកឈើលក់ខុសច្បាប់ ព្រោះរយៈពេលកន្លងមក ពលករខ្មែរ តែងតែឆ្លងដែន ទៅកាប់ឈើខុសច្បាប់ នៅទឹកដីថៃ និងមានឈ្មួញរកស៊ីដឹកឈើខុសច្បាប់មិនដែលដាច់ ។ ការ សម្រេចដុតបំផ្លាញចោល គឺផ្អែកទៅលើកត្តា ៤ចំណុចមាន៖ ទី១ ដើម្បីទប់ស្កាត់ កុំឲ្យមានការបាញ់សម្លាប់ ពី សំណាក់សមត្ថកិច្ចថៃ មកលើពលករខ្មែរ(កន្លងមកពលករខ្មែរ បានស្លាប់ជាច្រើននាក់) ទី២ ដើម្បីរក្សាទំនាក់ ទំនងល្អ ជាមួយប្រទេសជិតខាង រវាងខ្មែរ ថៃ ទី៣ កន្លងមកទាំងឈ្មួញទុច្ចរិត និងពលករចូលទៅកាប់ឈើ នៅទឹក ដីថៃទាំងអស់ជាហូរហែ តែពេលខុសឆ្គង គឺបានធ្លាក់មកលើតែស្ថាប័នយោធា ជួរមុខជាអ្នកទទួលកំហុស តែម្នាក់ ឯងទាំងអស់ ទី៤ ដើម្បីគោរព បទបញ្ជារលេខ ០១,០២ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ ទីបញ្ជាការយោធភូមិ ភាគបានបញ្ជាក់ថា ចាប់ពីថ្ងៃនេះទៅ រាល់បទល្មើសនៅតាមព្រំដែន ខ្មែរ ថៃ ទីបញ្ជាការ និងធ្វើការទប់ស្កាត់ ឲ្យ ខាងតែបាន ដើម្បីរក្សាគោលការណ៍ ៤ចំណុចខាងលើនេះឲ្យបានផងដែរ ៕