​យន្ត​ហោះ​បារាំង​ពីរ​ប្តូរ​គោល​ដៅ​ក្រោយ​ពី​ទទួល​ព័ត៌​មាន​ពី​ការ​បំផ្ទុះគ្រាប់​លើ​យន្ត​ហោះ​

​អាមេរិក​៖ ​យន្ត​ហោះពីគ្រឿង​របស់​បារាំង​ ដែល​បាន​ហោះចេញពីសហរដ្ឋ​អាមេរិក ​មក​កាន់​ទី​ក្រុ​ង​ប៉ារីស ត្រូវ​បានប្តូរ​ទិសដៅ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ​ក្រោយ​ពី​មាន​ក្រុម​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​បាន​គំរាម​ថា​មាន​គ្រាប់​បែក​នៅ​លើ​យន្ត​ហោះ។ អ្ន​ក​ដំណើរ​រាប់​រយ​អ្នក​នៅ​លើ​យន្ត​ហោះ​ទាំង​ពីរ​​ រួមទាំង​អ្នក​បញ្ជារ​យន្ត​ហោះផង ​បាន​មក​ដល់​ដី​ដោយ​សុវត្ថិភាព ​ក្រោ​យពី​មាន​ព័ត៌​មាន​បែប​នេះ​។ ​នេះ​បើ​តាម​ក្រុម​ហ៊ុន​អាកាស​ចរណ៍​បារាំង​ និងការិយាល័យ​សហព័ន្ធ​អាកាស​ចរណ៍​អាមេរិក​។​
​យន្ត​ហោះ​បារាំង​ពីរ​ប្តូរ​គោល​ដៅ​ក្រោយ​ពី​ទទួល​ព័ត៌​មាន​ពី​ការ​បំផ្ទុះគ្រាប់​លើ​យន្ត​ហោះ​
​បើ​តាមអ្នក​នាំពាក្យ​រ​បស់​ការិយា​ល័យ​សហព័ន្ធ​អាកាសចរណ៍​អាមេរិក​បាន​ឲ្យ​ដឹងទៀតថា ​យន្ត​ហោះ​ដែល​មាន​ជើង​ហោះ​ហើរ​លេខ ​Airbus A-380 ​បានហោះចេញ​ពី​ក្រុង​ Los Angeles ​បាន​និង​ចុះ​ចត​ដោយ​សុវត្ថិភាព​នៅ​ក្នុង​ទី​ក្រុង​ Salt Lake ​ពោលគឺ​មិន​បាន​ទៅ​ដល់​ប្រទេស​បារាំង​នោះ​ទេ​។ ​សូម​បញ្ជាក់​ថា​​នៅ​ក្នុង​យន្ត​ហោះ​នោះ​មាន​មនុស្ស​ប្រមាណ​៤៩៧​នាក់​។
​ចំណែក​យន្ត​ហោះ​មួយ​គ្រឿង​ដែល​ហោះ​ចេញពី​ក្រុង​វ៉ាស៊ីនតោន​នោះ​ ត្រូវ​បាន​ចុះ​ចត​នៅ​ព្រលាន​យន្ត​ហោះ ​Nova ​Scotia ​ដែល​ក្នុង​យន្ត​ហោះ​នោះ​មាន​មនុស្សប្រមាណ​២៦២នាក់​។ ​បើ​តាម​មន្ត្រី​អាកាស​ចរណ៍​បារាំង​បាន​ឲ្យ​ដឹង​ថា​យន្តហោះ​ទាំង​ពីរ​នេះ​ ត្រូវ​បាន​បញ្ជាក់​ដោយ​ក្រុម​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ថា​ស្ថិត​នៅ​ក្នុង​គោល​ដៅ​វាយ​ប្រហារ។ ​ការ​ទទួលបាន​សារ​នេះ ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​យន្ត​ហោះ​នេះ​បាន​ហោះ​ឡើង​ដល់​លើ​អាកាស​ទៅ​ហើយ​​៕ ​

‎TheMinute‬