វិធី​ធ្វើ​ទឹក​ត្របែក​ពិសា ​ដើម្បី​ឱ្យ​ស្បែក​ស្អាត​ និង​ព្យាបាល​រោគ​ច្រើន​ប្រភេទ​

គ្រឿង​ផ្សំ​ត្របែក​ ស្ករស​ ក្រូចឆ្មារ​វិធី​ធ្វើ​
វិធី​ធ្វើ​ទឹក​ត្របែក​ពិសា ​ដើម្បី​ឱ្យ​ស្បែក​ស្អាត​ និង​ព្យាបាល​រោគ​ច្រើន​ប្រភេទ​
១- លាយ​ស្ករស​​ (១៤០ក្រាម)​ ជា​មួយ​ទឹក​ (៦៥០ក្រាម) ​ដាំ​រហូត​ដល់​ពុះ​ ទើប​ត្រង​ច្រោះ​ដោយ​ក្រណាត់​ស្បៃ ​ពណ៌ស ​ទុក​ធ្វើ​ទឹក​ស្ក​រ​។ ២- ចិត​សំបក​ចេញ​ ហើយ​កាត់​ផ្លែ​ត្របែក​ជា​ចំណិត​តូចៗ​ រួច​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក​ ដោយ​លាយ​ទឹក​ប្រមាណ​មួយ​ពែង ​បន្ទាប់​ពី​កិន​ម៉ត់​ល្អ​ហើយ ​សូម​យក​ស្បៃ​ស្អាត​ច្រោះ​យក​គ្រាប់​ចេញ។​ លាយ​ទឹក​ត្របែក​(១ពែង) និង​ទឹក​ស្ករ​ កូរ​អោយ​សព្វ​សាច់​គ្នា​ ហើយ​យក​ទៅ​ដាំ​លើ​ភ្លើង​ រហូត​ដល់​ពុះ​ប្រមាណ ​៣ ​នាទី​ទើប​ដាក់​ចុះ​។ ៣- បន្ទាប់​​មក​ទុក​អោយ​ត្រជាក់​ ច្របាច់​ក្រូច​ឆ្មា​រ​លាយ​ជា​មួយ ​រួច​ច្រក​ចូល​ក្នុង​ដប​ ឬ​កែវ​ និង​យក​ទៅ​ត្រាំ​ក្នុង​ទឹក​ទុក​អោយ​ត្រជាក់ ​។ ៤- យក​ទៅ​ក្លាស្សេ​ក្នុង​ទូ​ទឹក​កក​ ដល់​ពេល​ត្រជាក់​ យក​មក​ពិសា​​។
កំណត់​សំគាល់​ផ្សេង​ៗគុណ​ប្រយោជន៌​ផ្នែក​ចំណី​អាហារ ​ត្របែក​មាន​ជីវ​ជាតិ​អាហារ​ផ្សេងៗ ​សំខាន់​ដូច​ជា​ ថាមពល ​ការ​បូអ៊ីដ្រាត​  ប្រូតេអ៊ីន ​ កាក​សរសៃ​អាហារ ​និង​វីតាមីន​C ​ខ្ពស់​បំផុត​ ។ 
គុណ​ប្រយោជន៌​ផ្នែក​ឱសថ ​
ត្របែក​មាន​វីតាមីន ​C ​ខ្ពស់​បំផុត​ ដោយ​ត្របែក​មួយ​ផ្លែ ​មាន​បរិមាណ​ វីតា​មីន​C ​ច្រើន​ជាង​ក្រូច​ ដល់​ទៅ​ ៥ ​ដង​។ ដែល​វីតាមីន​C ​នេះ ​មា​ន​តួនាទី​សំខាន់ ​ក្នុង​ការ​ផលិត​ខូ​លឡាចេន (​Collagen) ក្នុង​​រាង​កាយ ​ផ្តល់​ផល​ប្រយោជន៍ ​ចំពោះ​សុខ​ភាព​ស្បែក និង​ជាលិកា​ផ្សេងៗ។​ ក្រៅពី​នេះ ​ស្លឹក​ សំបក ​ដើម ​និង​ឬស​ត្របែក ​ក៏​មាន​គុណ​ប្រយោជន៍​ ជា​ថ្នាំ​កែ​រោគ​រាគ​រូស​ ថ្នាំ​ឃាត់​ឈាម​ កែ​រោគ​រលាក​ពោះវៀន​ ជួយ​បង្កើន​ប្រព័ន្ឋ​ការពារ​រោគ​ និង​ជា​ថ្នាំ​បន្សះ​មុខ​របួស​ផង​ដែរ​ ។ ស្លឹក​ត្របែក​ អាច​ព្យាបាល ​អាការ​រាគមួល​ ​និង​បត់​ជើង​ធំ​មាន​ឈាម ​ខណៈ​ដែល​គ្រាប់​ត្របែក​ សម្បូរ​ទៅ​ដោយ​កាក​សរសៃ​អាហារ​ ប្រភេទ​ផេក​ទីន​យ៉ា​ង​ច្រើន ​៕ 
អត្ថបទ៖ ដេវីដ