ខណៈនេះ ​លោក ហោ ណំាងហុង ​កំពុងថ្លែង​ទៅកាន់មន្រ្តីអង្គទូត​ពីការវិវត្ត​នយោបាយនៅកម្ពុជា

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូង​នៅប៉ុន្មាននាទីមុននេះថា ​នៅទីស្តីការក្រសួង​ការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ នាម៉ោង០៩ព្រឹកថ្ងៃទី១៩​ វិច្ឆិកា ២០១៥​ លោកឧបនាយករដ្ឋមន្រ្តី ​ហោ ណំាហុង ​រដ្ឋមន្រ្តីក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ​ បានជួបពិភាក្សា​និងបកស្រាយពី​ការវិវត្តនៃ​ស្ថានការណ៍​នយោបាយនៅកម្ពុជា​ជូនដល់អង្គទូតទំាងអស់ប្រចំាកម្ពុជា​ ជាពិសេសទាក់ទង​ទៅនឹងអំពើហិង្សាលើ​តំណាងរាស្រ្តគណបក្សសង្រ្គោះ ​ការដក​តំណែង​លោក កឹម សុខា​ ពីអនុប្រធានទី១រដ្ឋសភា​ និង ​ការដកអភ័យឯកសិទ្ឋិលោក ​សម រង្ស៊ី​ជាដើម ៕