មុន​នេះ ! ទាហាន​ដែល​សម្លាប់​ប្រពន្ធរួច​យក​សព​ទៅ​ដុត​ក្នុង​ពាងត្រូវបាន​បញ្ជូន​មក​ដល់​តុលាការ​ហើយ

រាជ​ធានី​ភ្នំពេញ ៖សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា មុន​នេះ​បន្តិច​ ​មន្ត្រី​យោធា​ដែល​សម្លាប់​ប្រពន្ធ​រួច​យក​សព​ទៅ​ដុត​ចោល​ក្នុង​ពាងទឹក ត្រូវ​បាន​សមត្ថកិច្ច​​បញ្ជូន​មក​ដល់​តុលាការ​ហើយ។

សូមបញ្ជាក់ថា មន្ត្រី​យោធា​ដែល​សម្លាប់​ប្រពន្ធ​រួច​យក​សព​ទៅ​ដុត​ចោល​ក្នុង​ពាងទឹក ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ព្រះ​សីហ​នុ​ចាប់ខ្លួន​បាន​កាល​ពីយប់​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៥ បន្ទាប់​ពី​បាន​រត់គេច​ពី​រាជធានី​ភ្នំពេញ​ទៅ​លាក់ខ្លួន​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

​គួររំលឹកថា ស្ត្រី​ម្នាក់ត្រូវ​ប្តី​កំណាច​វាយ​សម្លាប់​យក​សព​ទៅ​ដាក់​ក្នុង​ពាង​រួច​ចាក់​សាំង និង​កង់​រថយន្ត ម៉ូតូ​ដុត ព្រោះតែ​កើតរោគ​ប្រចណ្ឌ​ខឹង​ប្រពន្ធ​ចង់ទៅ​រួមរស់​ជាមួយ​បុរស​ជា​ប្តីមុន​វិញ ដែល​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា ប៉ុន្តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី ១៤ វិច្ឆិកា នៅផ្ទះ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

​លោក ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ បាន​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ ឈ្មោះ ទឹម សោភា អាយុ​៣៤​ឆ្នាំ ចំណែក​ប្តី​ចិត្តកំណាច​​ ឈ្មោះ សុង ទូច អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​យោធា ក្រោយ​ពី​ធ្វើ​សកម្មភាព​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល៕