ស្រវឹង​​ជិះ​ម៉ូតូ​ដួល​នៅ​វ​ង្វ​ង់​មូល​វិមាន​ឯករាជ្យបង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប៉ូលិស​

​រាជ​ធានី​ភ្នំពេញ ៖ យុវជន​វ័យក្មេង​២​នាក់​ចេញពី​ផឹកស៊ី​ស្រវឹង​ជិះ​ម៉ូតូ​លឿន​ពេក​​​នៅ​ចំណុច​​ផ្លូវ​​កោង​តាម​រង្វង់​មូល​វិមាន​ឯក​រាជ្យ​ បណ្តាល​ឲ្យ​ដួល​សន្លប់​ម្នាក់ និង​របួស​ស្រាល​ម្នាក់ បង្ក​​ការ​ភ្ញាក់ផ្អើល​​​ដល់​សមត្ថកិច្ច​​​កាលពីវេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ​​វិ​ច្ឆិ​​កា តាម​បណ្តោយ​​មហាវិថី​​ព្រះ​សីហ​នុ ​និង​កែង​មហាវិថី​​ព្រះ​នរោត្តម ​ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​ម៉ា​កនិក​ ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ 1CN-7819 ​មួយគ្រឿង ក្នុង​ស្ថានភាព​ស្រវឹង ធ្វើ​ដំណើរ​តាម​​មហា​វិថី​​ព្រះ​សីហ​នុពី​លិចទៅ​កើត ​លុះ​មក​​ដល់​ចំណុច​ផ្លូវ​កោង​តាម​រង្វង់​មូល​បម្រុង​បត់​ឆ្វេង​ក្នុង​ល្បឿន​ពេក​​ក៏ដួល​បណ្តាល​ឲ្យ​សន្លប់​ម្នាក់ និង​ម្នាក់​ទៀត​របួស​ស្រាល​ ៕