ខ្លាំងមែន! ខឹងចាប់មិត្តភ័ក្តិ ខ្លួនដាក់គុក នារីម្នាក់ផ្ទុះ កំហឹងព្រលះចំអាអូនតូច មន្ត្រីប៉ូលិសមួយជើង

រដ្ឋផ្លរីដា៖ ប៉ូលិសក្នុងរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិកបានឃាត់ខ្លួននារីអាយុ២៧ឆ្នាំម្នាក់ គឺនាង Jennifer Nagy ដោយចោទ ពីបទបង្ករបួសស្នាម បន្ទាប់ពីនាងផ្ទុះកំហឹងជាមួយមន្ត្រីប៉ូលិស ខណៈដែលពួកគេចាប់មិត្តភ័ក្តិរបស់នាងម្នាក់យកទៅឃុំ ឃាំង ។

នាង Nagy បានប្រើហិង្សាដាក់សមត្ថកិច្ចដោយនាងទាត់ចំប្រដាប់ភេទប៉ូលិសម្នាក់ ដើម្បីបំបាត់កំហឹងនៅពេលឃើញគេ ចាប់មិត្តភ័ក្តិនាងដាក់គុក តែចុងក្រោយនារីចិត្តខ្លាំងម្នាក់នេះ ក៏ត្រូវចាប់ខ្លួនផងដែរ ប៉ុន្តែក្រោយមកប៉ូលិសក៏ដោះលែង នាងវិញ បន្ទាប់ពីនាង Nagy បង់ប្រាក់ធានាខ្លួនចំនួន $9000 រួចមក ។

ប៉ូលិសបានឲ្យដឹងថា នៅថ្ងៃកើតហេតុ Nagy ស្ថិតនៅឯវេទិកាប្រគំតន្ត្រីមួយគឺនៅពេលមិត្តភ័ក្តិនាងឈ្មោះ Brooke Meredith Lees ត្រូវចាប់ខ្លួនហើយ Nagy ក៏ព្យាយាមជួយមិត្តឲ្យរួចផុតពីដៃសមត្ថកិច្ចដោយទាញ ស្មាប៉ូលិសទើបមាន ប៉ូលីសម្នាក់បោចសក់ Nagy ហើយច្រាននាងដួលលើដីទៀតផង ។

ដោយផ្ទុះកំហឹងជាមួយសមត្ថកិច្ច ទើបនៅពេលស្ថិតលើរថយន្ត Nagy ក៏លេងមួយជើងចំប្រដាប់ភេទប៉ូលិសម្នាក់តែម្តង រីឯ Lees ដែលជាមិត្តនាងរងការចោទពីបទរំខាន និងប្រព្រឹត្តទង្វើមិនសមរម្យនោះ ត្រូវប៉ូលិសបញ្ជូនទៅពន្ធនាគារ ដោយមិនឲ្យធានាខ្លួននៅក្រៅឃុំឡើយ ៕

ខ្លាំងមែន! ខឹងចាប់មិត្តភ័ក្តិ ខ្លួនដាក់គុក នារីម្នាក់ផ្ទុះ កំហឹងព្រលះចំអាអូនតូច មន្ត្រីប៉ូលិសមួយជើង

រូបភាពតំណាង