​បុរស​ម្នាក់ ចេញពីផ្ទះ​ទៅលើ​ក​ទ្រូ ខ្យល់គរ ឈ្លក់​ទឹកអូរ​ស្លាប់​

​កណ្តាល: បុរស​ម្នាក់បាន​ចេញពីផ្ទះទៅ​លើក​ទ្រូ មិនឃើញ​ត្រឡប់មកផ្ទះ ក្រុមគ្រួសារ ដើររក​ប្រទះឃើញ​ដេកស្លាប់នៅក្នុង​ទឹកអូរ កន្លែង​ដាក់​ទ្រូ ដែលមាន​ជំរៅ​ទឹក ០,៦០ ម៉ែត្រ​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១ រសៀល ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១ ​នៅ​អូរ​ដំណាក់​ក្រសាំង ភូមិ​តា​គោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ អំ ភាព អាយុ​៥៧​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ នៅ​ភូមិ​តា​គោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល​។

​តាម​ក្រុមគ្រួសារ​នៃ​សព បាន​និយាយថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ (​អំ ភាព​) បាន​ដើរទៅ​លើក​ទ្រូ នៅ​ចំណុចកើតហេតុ​ខាងលើ ពុំ​ឃើញ​ត្រឡប់មកផ្ទះ​វិញ​។ រហូតដល់​ម៉ោង​១​រសៀល ក្រុមគ្រួសារ​ដើររក ក៏​បានឃើញ​ជនរងគ្រោះ ដួល​ដេកស្លាប់​នៅក្នុង​ទឹកអូរ កន្លែង​ដាក់​ទ្រូ ដែលមាន​ជំរៅ​ទឹក ០,៦០ ម៉ែត្រ ហើយ​ក៏បាន​រាយការណ៍ ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចុះមក​ពិនិត្យ​កន្លែងកើតហេតុ​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន ពី​ករណីនេះ​ភ្លាម កម្លាំង​ជំនាញ​ផ្នែក​បច្ចេកទេស​ស្រុក បាន​បង្កើត​គណៈកម្មកា​រ មាន​នាយប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ បាន​ចុះមក​ពិនិត្យ​សាកសព ហើយ​បាន​ប្រាប់ថា ជនរងគ្រោះ ពិតជា​ស្លាប់ ដោយសារ​ខ្យល់គ រួច​បាន​ប្រគល់ជូន​ក្រុមគ្រួសារ សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​៕V​/S