អគ្គិភ័យ ឆេះ​ផ្ទះមួយ​ខ្នង បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​

​កណ្តាល: ផ្ទះមួយ​ខ្នង ត្រូវបាន​អគ្គិភ័យ លេប​ត្របាក់​ខ្ទេច និង​ឆក់យក​ជីវិត​មនុស្ស​ម្នាក់ កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ចាម​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុ​កោះធំ ខេត្តកណ្ដាល បណ្ដាល​ឲ្យ​ស្ត្រី ដែលជា​ម្ចាស់ផ្ទះ​ស្លាប់​។​

​ស្ត្រី​រងគ្រោះ ឈ្មោះ សាន់ ម៉ា​ទី​តោះ អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ​អ៊ីស្លាម មាន​ទីលំនៅ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរលក់ដូរ ។ ប្ដី​ជនរងគ្រោះ ឈ្មោះ កូប រ៉ាវី អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ​អ៊ីស្លាម មានមុខ​របរ លក់ដូរ ជាមួយគ្នា ។ សំភារៈ​ខូ​ត​ខាត រួមមានៈ ១.​ផ្ទះ​១​ខ្នង​ទំហំ​៦×៤​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ហ្វី​ប្រូ​ស៊ីម៉ង់​, ២.​ទូទឹកកក​, ៣.​ម៉ាស៊ីនបោកខោអាវ​, ៤.​ម៉ាស៊ីនបូមទឹក​, ៥.​ម៉ាស៊ីន​បាញ់ថ្នាំ និង​សំភារៈ​លក់​ចាបហួយ​មួយចំនួនទៀត​។​

​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ នៅ​លក់​ចាបហួយ​ក្នុងផ្ទះ ដូច​សព្វមួយដង​។ លុះដល់ វេលា​ម៉ោង ៦​និង​៣០​នាទី ល្ងាច​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ត្រី​រងគ្រោះ បាន​ទៅយក​ទឹកកក​ក្នុងផ្ទះ ឲ្យ​ប្តី​លក់​ឲ្យ​ភ្ញៀវ ហើយ​ខ្លួនគេ​ចូលក្នុង​ផ្ទះ ដើម្បី​បត់ជើង​។ ឯ​ប្តី​ជនរងគ្រោះ ទៅ​កើប​អាច​ម៌​គោ​ខាងក្រោយ​ផ្ទះ​។ ស្រាប់តែ​រំពេច​នោះ ក៏​ឃើញ​មាន​ភ្លើង​ឆាបឆេះ ចេញពី​ក្នុងផ្ទះ យ៉ាង​សន្ធោសន្ធៅ ដោយ​ស្ត្រ រងគ្រោះ​នៅក្នុង​ផ្ទះ តែម្នាក់ឯង​។ ភ្លាមៗ​នោះ ប្តី​ស្ត្រី​រងគ្រោះ និង​អ្នកជិតខាង ជួយ​ពន្លត់ភ្លើង រហូត​បាន​រលត់​អស់ទាំង​ស្រុង ជួយ​ស្ត្រី​រងគ្រោះ យក​ចេញមក​ខាងក្រៅ តែ​ជា​អកុសល ស្ត្រី​រងគ្រោះ បាន​ស្លាប់​ទៅហើយ ។ ករណីនេះ បណ្ដាលមកពី​ទុស្សេ​ខ្សែភ្លើង​។​

​សូមបញ្ជាក់​៖ ក្នុងផ្ទះ​ឆេះ មាន​សាំង ២ កា​ដុង ៦០ លីត្រ និង​ម៉ា​ស៊ូ​ត ១ កា​ដុង​។ ក្រោយ​ពិនិត្យ​រួច កម្លាំង​ជំនាញ បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕V​/S