​ចាប់ខ្លួន​យុវជន​ម្នាក់ តាម​ដីកា ចោទ​ពី​ធ្វើ​ឲ្យ​ខូចខាត ដោយ​ចេតនា​

​កណ្តាល: កម្លាំង​ផ្នែក នគរបាល​យុត្តិធម៌ សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល កោះ​ចូ​រ៉ា​ម បាន​ស្រាវជ្រាវ ស៊ើបអង្កេត និង​ឈានដល់​ការចាប់ ខ្លួន​យុវជន​ម្នាក់ តាម​ដីកា​របស់ សាលាដំបូង​ខេត្តកណ្ដាល​។​

​ការចាប់ខ្លួន​យុវជន​នោះ ដោយ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ធ្វើឡើង​នៅ​ម៉ោង ប្រមាណ ១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​កណ្តាល ឃុំ​កោះ​ចូ​រ៉ា​ម ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​ជន​ដែល​ត្រូវ​ចាប់ខ្លួន តាម​ដីកា​នេះ ឈ្មោះ វៃ វី  អាយុ​២២​ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្ន ស្នាក់នៅ ភូមិ​កណ្តាល ឃុំ​កោះ​ចូ​រ៉ា​ម ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ ដោយយោង​តាម​ដីកា​លេខ ៧៦២ ចុះ​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០១៥ របស់លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរ សាលាដំបូង ខេត្តកណ្តាល​​ពីបទ ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ភូមិ​កណ្តាល ឃុំ​កោះ​ចូ​រ៉ា​ម ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៤​។ ករណី​នេះ សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ តាម​នីតិវិធី​៕V​/S

​ចាប់ខ្លួន​យុវជន​ម្នាក់ តាម​ដីកា ចោទ​ពី​ធ្វើ​ឲ្យ​ខូចខាត ដោយ​ចេតនា​

​ចាប់ខ្លួន​យុវជន​ម្នាក់ តាម​ដីកា ចោទ​ពី​ធ្វើ​ឲ្យ​ខូចខាត ដោយ​ចេតនា​