​ស្រវឹង​ជិះ​ម៉ូតូ​បុក ដែក​រនាំង​ក្បាលស្ពាន ស្លាប់​២​នាក់ និង​របួសធ្ងន់​ម្នាក់​

កំពង់ចាម: ឪពុក​កូន​២​នាក់ បាន​ស្លាប់ និង​ម្នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​ជិះ​ម៉ូតូ ក្នុងស្ថានភាព​ស្រវឹង ទៅបុក​រនាំង​ដែក ក្បាលស្ពាន កាលពី​វេលា​ម៉ោង​ជិត ១ រសៀល ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​អូរ​ដា ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​
 
​ជនរងគ្រោះ​២​នាក់​ឪពុក​កូន​ដែល​ស្លាប់ ឈ្មោះ គុណ ភិន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ  និង​ឈ្មោះ ណា ឃីម អាយុ​៤​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​សា​រ៉ា​យ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម និង​មិត្ត​ភ័ក្តិ​ម្នាក់ទៀត រងរបួស​ធ្ងន់ ឈ្មោះ ឆេង គឹម​សេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ទី​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្ត​រតនៈគីរី​។​

​តាម​សាក្សី បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1S.0682 (​ជិះ​គ្នា​៣​នាក់​) ឌុប​កូនប្រុស​របស់ខ្លួន​ម្នាក់ និង​មិត្ត​ភ័ក្តិ​ម្នាក់ បើកបរ​ក្នុងទិសដៅ ពី​លិចទៅ​កើត ដោយ​ល្បឿន​លឿន ទាំង​ក្នុងស្ថានភាព​ស្រវឹង​។ លុះ​មកដល់​ត្រង់ ចំណុចកើតហេតុ ក្បាលស្ពាន ផ្លូវ​កោង អ្នកបើកបរ គ្រប់គ្រង​ចង្កូត​មិនបាន ក៏​ជ្រុល​ទៅបុក ដែក​ក្បាលស្ពាន បណ្ដាល​ឲ្យ​២​នាក់ ឪពុក​កូន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ និង​អ្នករួមដំណើរ រងរបួស​ធ្ងន់ ត្រូវបាន​គេ​បញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ​ដឹក​ម៉ូតូ យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ព្រៃឈរ ដើម្បី​រង់ចាំ​ដោះស្រាយ​ជា​ក្រោយ​និង​ប្រគល់​សាកសព ជនរងគ្រោះ ឲ្យ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ​៕V​/S

​ស្រវឹង​ជិះ​ម៉ូតូ​បុក ដែក​រនាំង​ក្បាលស្ពាន ស្លាប់​២​នាក់ និង​របួសធ្ងន់​ម្នាក់​

​ស្រវឹង​ជិះ​ម៉ូតូ​បុក ដែក​រនាំង​ក្បាលស្ពាន ស្លាប់​២​នាក់ និង​របួសធ្ងន់​ម្នាក់​