ស្រៀវសាច់! មិត្តស្និតស្នាលគ្នា យកប្រពន្ធមួយ ២នាក់ ចុងក្រោយសម្លាប់ និងកម្ទេចសាកសពប្រពន្ធ ជាមួយគ្នាដែរ (មានវីដេអូ)

ចិន៖ ហេតុការណ៍ដ៏អាក្រក់ និងស្រៀវសាច់មួយ បានកើតឡើងនៅក្នុងប្រទេសចិន និងត្រូវបានផ្សពផ្សាយដោយសារព័ត៌មានបរទេស។ ក្នុងនោះ មានបុរសពីរនាក់ ត្រូវជាមិត្តស្និតស្នាលនឹងគ្នា ហើយពួកគេ ក៏បានសម្រេចចិត្តថាយកប្រពន្ធម្នាក់ រួមគ្នាទៀតផង ប៉ុន្តែនៅចុងបញ្ចប់ ដោយសារតែភ្លើងប្រច័ណ្ឌ ជាហេតុបណ្តាលឲ្យនារីជាប្រពន្ធម្នាក់នោះ ត្រូវបានសម្លាប់ និងកម្ទេចសាកសពចោលយ៉ាងព្រៃផ្សៃទៅវិញ។

ស្រៀវសាច់! មិត្តស្និតស្នាលគ្នា យកប្រពន្ធមួយ ២នាក់ ចុងក្រោយសម្លាប់ និងកម្ទេចសាកសពប្រពន្ធ ជាមួយគ្នាដែរ (មានវីដេអូ)
រូបភាព ប្តីដែលជាឃាតករ សម្លាប់ប្រពន្ធនោះ

យោងតាមសេចក្តីរាយការណ៏ បានឲ្យដឹងថា បុរសដែលជាមិត្តជិតស្និតនឹងគ្នា ទាំង២នាក់នោះ ម្នាក់មាននាមត្រកូល Qian អាយុ៤៧ឆ្នាំ និងម្នាក់ទៀត Wei អាយុ ៣៩ឆ្នាំ។ ពួកគេទាំងពីរ បានសម្រេចចិត្ត យកប្រពន្ធរួមគ្នា ដែលជាស្ត្រីរងគ្រោះ ត្រកូល Wen អាយុ ៤៣ឆ្នាំ។

ចំពោះមូលហេតុរហូតកើតមានការសម្លាប់នេះឡើង ដោយសារតែ ស្ត្រីត្រកូល Wen ដែលជាប្រពន្ធនោះ មានការពេញចិត្តពេញថ្លើម និងចំណាយពេលវេលា នៅជាមួយលោក Wei ដែលជាប្តីមានអាយុវ័យក្មេង ជាងលោក Qian។ ដោយហេតុតែការប្រច័ណ្ឌ និងអន់ចិត្តនេះហើយ ទើបបណ្តាលឲ្យប្តីត្រកូល Qian ក្តៅចិត្ត រហូតទាល់តែសម្រេចចិត្តបញ្ចប់បញ្ហា ដោយការសម្លាប់ប្រពន្ធរបស់ខ្លួនចោល នៅក្នុងផ្ទះដែលពួកគេ ទាំង៣នាក់ រស់នៅរួមគ្នាក្រោមដំបូលតែមួយនោះតែម្តង។

ប្តីដែលជាឃាតករ ត្រកូល Qian រូបនេះ បានត្រូវរ៉ូវគ្នាជាមួយមិត្តជិតស្និតរបស់ខ្លួន ដែលត្រូវជាប្តីរបស់ស្ត្រីរងគ្រោះដែរនោះ ដោយរូបគេបានឲ្យប្រាក់ទៅប្តីត្រកូល Wei ចំនួន ៨០ដុល្លារអាមេរិក ដើម្បីបញ្ចប់រឿង និងជួយខ្លួន ក្នុង ការចាត់ចែងសាកសពរបស់ស្ត្រីរងគ្រោះ ដែលជាប្រពន្ធនោះ។

នៅក្នុងអំពើដ៏អមនុស្សធម៌ និងព្រៃផ្សៃនោះ ជនល្មើសទាំងពីរនាក់ បានរួមគំនិតគ្នា កាត់ជើងស្ត្រីរងគ្រោះ ហើយវះកាត់យកគ្រឿងក្នុង ដាក់ចូលទៅក្នុងថង់សំរាមផ្សេងគ្នា រួចយកទៅបោះចោល នៅក្នុងបឹងតែម្តង។ ចំពោះអ្វីដែលនៅសេសសល់ ពួកគេទុកនៅខាងក្នុងកាបូបហាត់ប្រាណ និងយកទៅលាក់ទុក នៅក្រោមគ្រែរបស់ពួកគេ។

អ្វីៗត្រូវបានបែកធ្លាយ នៅថ្ងៃបន្ទាប់ក្រោយថ្ងៃកើតហេតុ នៅពេលដែលភ្ញៀវ ២ ទៅ ៣នាក់ ដែលបានមកលេងផ្ទះពួកគេមានការសង្ស័យ៕

ស្រៀវសាច់! មិត្តស្និតស្នាលគ្នា យកប្រពន្ធមួយ ២នាក់ ចុងក្រោយសម្លាប់ និងកម្ទេចសាកសពប្រពន្ធ ជាមួយគ្នាដែរ (មានវីដេអូ)

តោះ! ចង់ដឹងច្បាស់ សូមទស្សនាឃ្លីបវីដេអូខាងក្រោម៖

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត