ឆន សុវណ្ណ​រា​ជ ៖ ខ្ញុំ​ និង​ កញ្ញា ទុក​ឲ្យ​ពេលវេលា​ជា​អ្នករៀបចំ​

Sanofi

លោក ឆន សុវណ្ណ​រាជ កាន់​តែមាន​ប្រជាប្រិយ​ភាពជា​ពិ​ស​ក្រោយពី​បានបង្ហាញ​មុខ​ក្នុង នាម​ជា​គណៈកម្មាការ​ និង​ គ្រូបង្វឹក​នៅក្នុង​កម្មវិធី​ប្រលង​ចម្រៀង​The Voice និង Cambodian Idol របស់​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស​។​កាលពីពេល​ថ្មីៗ​នេះ លោក​ត្រូវបាន​មហាជន​ដាក់​រហស្សនាម​ឲ្យ​ថា ជាតា​រា ដែល​នាំ​សំណាង​ដល់​បេក្ខជន​ផងដែរ​ ។​ មិនតែប៉ុណ្ណោះ​លោក ឆន សុវណ្ណ​រាជ ក៏ត្រូវ​បាន​មហាជន មានការ​សង្ស័យថា មាន​ទំនាក់ទំនង​ស្នេហា ជាមួយ​តារា​រួម​ផលិតកម្ម​កញ្ញា ឱ​ក សុគន្ធ​កញ្ញា ។​

​មិន​ត្រឹម​តែមាន​សម្លេង​ពិ​រោះ​ប៉ុណ្ណោះ​ទេ លោក ឆន សុវណ្ណ​រាជ ក៏​ជា​តារាចម្រៀង​ដែលមាន​រូបសម្បត្តិស្រស់​សង្ហា ​។ ​មាន​នារី​មិនតិច​ទេ ដែល​លង់​ស្នេ​ហ៏​តារាចម្រៀង​ម្នាក់នេះ​ ។ ​ប៉ុន្តែ​គួរអោយ​ស្តាយ​កន្លងមក មាន លេចលឺ​ពត៌មាន​ថា លោក ឆន សុវណ្ណ​រាជ មាន​គូ​ស្នេ​ហ៏​ជា​អ្នករស់នៅ​ក្រៅប្រទេស​រួច​ហើយ ហើយក៏​ជា អ្នក​ជួយ​ជ្រោមជ្រែង​នៅក្នុង​មុខ​ជំនួញ​របស់លោក​ផងដែរ​ ។​

ប៉ុន្តែ​យ៉ាងណា លោក​មិនដែល​បង្ហាញ​ពីមុខ​មាត់ មា្ច​ស់​ស្នេ​ហ៏​របស់លោក​ឡើយ​ ។​ ប៉ុន្តែ​ចុងក្រោយ​នេះទស្សនិកជន​ជាច្រើន​បាន​ផ្តោត​អារ​ម្ម​ណ៏​ទៅលើ​ភាពស្និទ្ធស្នាល​របស់លោក ឆន សុវណ្ណ​រាជ ​និង ឱ​ក សុគន្ធ​កញ្ញា ដែល​មើលទៅ​ស៊ីជម្រៅ​លើសពី​មិត្តភក្តិ​ធម្មតា​ ។​ រាល់​រូបថត​របស់​ពួកគេ ត្រូវបាន​យុវវ័យ​ជា​អ្នកគាំទ្រ​សរសើរ​ថា ស្រស់ស្អាត​និង​សក្តិ​សមជា​គូ​ស្នេ​ហ៏ ​។​

ទាក់ទង​ជាមួយ​រឿងនេះ​លោក ឆន សុវណ្ណ​រាជ បាន​និយាយ​ទាំង​ទឹកមុខ​ញញឹម​ថា​ «​ខ្ញុំ សប្បាយរីករាយ​ខ្លាំងណាស់ ដោយបាន​មហាជន​គាំទ្រ​និង​ផ្គូរ​ផ្គង​ពួក​ខ្ញុំ​ទាំងពីរ​ ។ ​ខ្ញុំ​ទទួលស្គាល់ថា​ខ្ញុំ និង​កញ្ញា ពិត​ជាមាន​ទំនាក់ទំនង​គ្នា​ស្និទ្ធស្នាល​ពិតមែន ដោយសារ​ពួកយើង​ជា​មិត្ត​រួម​ការងារ​ជាមួយ គ្នាច្រើន​ឆ្នាំ​ ។​​ ប្រសិនបើ​ពួក​ខ្ញុំ​ក្លាយជា​គូ​ស្នេ​ហ៏​គឺជា​រឿង​មួយ​ដែល​ល្អ ​។ ​តែ​សម្រាប់​ពេលនេះ ខ្ញុំ​ក៏​មិនដឹង ហើយ​កញ្ញា​ក៏​អត់​ដឹង ព្រោះថា គូព្រេង​ទេវតា​ជា​អ្នក​ចារ ​។ ​មានន័យថា ទៅ​ថ្ងៃក្រោយ​ពួក​ខ្ញុំ​យ៉ាងណា ទុកអោយ​ពេលវេលា​ជា​អ្នករៀបចំ​ទៅ​ចុះ​»​ ។​ទោះជា​យ៉ាងណា លោក ឆន សុវណ្ណ​រាជ បាន​អះអាងថា និង រួមគ្នា​ជាមួយ ឱ​ក សុគន្ធ​កញ្ញា ដើម្បី​ព្យាយាម​រិៈ​រក​អ្វី ដែល​ថ្មី​ដើម្បី​បំរើ​អារ​ម្ម​ណ៏​ទស្សនិកជន​ ។​

​កន្លងមក​មាន​តា​រាជា​ច្រើន តែងតែ​បិទបាំង​ពី​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ តែ​ទីបំផុត​អ្នក​ទាំងនោះ បាន​ដឹក​ដៃ​គ្នា​រៀបការ​ព្រងើយ​ ។​ រង់​ចាំមើល​ទាំងអស់គ្នា​ថា តើ តារាចម្រៀង​ទាំងពីរ​លោក ឆន សុវណ្ណ រាជ​និង ឱ​ក សុគន្ធ​កញ្ញា អាច​និង​ដើរ​តាម​គន្លង លោក ឃុំ បុ​ណ្ណ៉ា​​ដែ​ត​-​យក់ ឋិត​រដ្ឋា លោក សាពូន មីដាដា​-​សឿ សុធា​រ៉ា លោក​អ៊ុក ណា​រី​ម​-​ឆោម ឆ​ពុំ លោក ជា វិបុល​-​គង់ សុជាតិ និង​ លោក សុវណ្ណ មករា​- ឈិន សុធា​រី ដែរឬទេ​ ? ​។ ចេ​នី​
​  

 

  

Related