លី ច័ន្ទ​សីហា ​នឹកឃើញ​ភ័យ​ខ្លួន​ជា​ក្រោយ​ ​ ​ ​ ​

Sanofi

កាលពីពេល​ថ្មីៗ​នេះ​លី ច័ន្ទ​សីហា បានប្រកាសថា ខ្លួន​នៅ​ទទេ​ស្អាត គ្មាន​ទំនាក់ទំនង​ស្នេហ៍ ជាមួយ​ប្រុស​ណា​ឡើយ​តែ​ក្រោយ​ចេញផ្សាយ​រឿងនេះ​មក​ស្រាប់តែ​ទំនង​ភ័យខ្លាច​បាត់បង់​គូស្នេហ៍​ទើប​នាង​បាន​ប្រញាប់ប្រញាល់​បង្ហាញ​រូបភាព​ស្និទ្ធស្នាល​ផ្អែមល្ហែម​ឱបរឹត ជាមួយ​គូស្នេហ៍ ឲ្យ​ទស្សនិកជន បានឃើញ​ដើម្បី​ជាការ​សបញ្ជាក់​ពី​ចំណងស្នេហា​រឹងមាំ រវាង​នាង​និង​គូស្នេហ៍​ថា គ្មាន​ភាព​ប្រះ​ឆា​ទេ ហើយ​នាង​ក៏មាន​ម្ចាស់​បេះដូង​រួចហើយ ពុំមែន​នៅ​ទំនេរ​នោះទេ ។​

អ្នកលេង បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ជាច្រើន​បាននាំគ្នា​ភ្ញាក់ផ្អើល​នៅពេលដែល បានឃើញ លី ច័ន្ទ​សីហា សរសេរ​បង្ហោះ នៅលើ Facebook​ថា « ដល់​ម៉ោង​ហើយ ខ្ញុំ​សូម​ប្រកាស​ជា សាធារណៈ​ថា ខ្ញុំ​គ្មាន​សង្សារ និង​គ្មាន​ទាក់ទង​ជាមួយ​នរណា​ទៀត​ទេ ស៊ី​អារម្មណ៍ តិច​ទេ​ចា៎​…!»​។ ព្រោះតែ​ឃើញ​សារ​នេះ ធ្វើ ឲ្យ​ទស្សនិកជន​គិតថា នាង​បាន​ដើរ​ដល់​ផ្លូវបំបែក ជាមួយ​គូស្នេហ៍ ដែលជា​និស្សិត​បន្ត​ការសិក្សា នៅ​ប្រទេស​វៀតណាម ដោយ​ស្ងាត់ៗ​ហើយ​មើលទៅ ​? ​។

ប៉ុន្តែ​ក្រោយពី​មាន​ព័ត៌មាន​ចុះផ្សាយ និង​ ធ្វើ​ឲ្យ​ទស្សនិកជន មានការ​ចាប់អារម្មណ៍ ទៅលើ​រឿងរ៉ាវ ស្នេហា របស់​នាង​ថា ជួប​រឿង​បែកបាក់​នោះ បានធ្វើ​ឲ្យ​តារា​ទឹកភ្នែក លី ច័ន្ទ​សីហា ប្រញាប់​ចេញមុខ ប្រតិកម្ម​តបត​ដោយ​ភ្ជាប់​មក ជាមួយ​រូប​ឱបរឹត​ជាមួយ​គូស្នេហ៍​ថា «​ពួក​ខ្ញុំ​មិនបាន​បែក​គ្នា ដូច​គេ​ចុះផ្សាយ ទេ​ចា៎ នៅតែ​ស្រលាញ់គ្នា​ដដែល We Love Forever…»​។​

​តាមរយៈ​ការ​បង្ហោះ​សារ តបត​របស់​តារា​សម្តែង និង​ជា​ម្ចាស់​ហាង​សម្អាងការ លី ច័ន្ទ​សីហា បែបនេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​នាង មួយចំនួន​គិតថា ការបង្ហាញ​សារ​ថា ខ្លួន​នៅ​ទំនេរ គ្មាន​ប្រុស​ស្នេហ៍ នោះ​គឺ គ្រាន់តែ​ជាការ​លេងសើច​ពោល​ដោយ នាង ចង់​ឲ្យ​មានការ​ចាប់អារម្មណ៍ ពី​ទស្សនិកជន​ប៉ុណ្ណោះ ដោយ​នាង​មិនបាន​គិតថា អាចមាន​ការភ័ន្តច្រឡំ​នោះទេ ។

តែដោយសារ​មហាជន​បានដឹង​ពី​រឿង នាង មាន​គូ​ស្នេ​ហ៏​ព្រោះ​ឃើញ​បណ្តើរគ្នា​ជា​ចំហរ​កន្លងទៅ​ទើប​ធ្វើ​ឲ្យ​គេ​មាន​មន្ទិលសង្ស័យ​និង មាន​ទស្ស​និក ជន​ខ្លះ​គិតថា​ពេលនេះ​នាង​បែកបាក់​ពី​គូស្នេហ៍​នោះ​ហើយ​ឬ​យ៉ាងណា​? ​ជៀសវាង​គូ​ស្នេ​ហ៏​ប្រចណ្ឌ ​និង​ ធ្វើ​ឲ្យ​មហាជន​មានការ​ភ័ន្តច្រឡំ​ទើប នាង​ប្រញាប់​ចេញ មុខ​បកស្រាយ និង​បង្ហាញ​ពី​ចំណងស្នេហា​ផ្អែម ល្ហែម រឹងមាំ រវាង​នាង និង​គូស្នេហ៍​ឡើងវិញ ដើម្បី លុបបំបាត់​នូវ​ព័ត៌មាន​ថា នាង​នៅ​ទំនេរ​គ្មាន​ប្រុស​ណា ស្នេហ៍ ៕ ដេវីត​
​   

Related