លោក បាន គីមូន នឹងមិន បំពេញទស្សនកិច្ច នៅកូរ៉េខាងជើង សប្តាហ៍ក្រោយឡើយ

យូអិន ៖ អគ្គលេខាធិការ នៃអង្គការ សហប្រជាជាតិ បាន គីមូន បានប្រកាស ជាផ្លូវការថានឹង មិនទៅ បំពេញទស្សនកិច្ច ជា លើកដំបូង នៅប្រទេសកូរ៉េខាងជើង នាសប្តាហ៍ក្រោយឡើយ។ នេះបើតាម សារព័ត៌មានស៊ិនហួ ដកស្រង់សម្តីពីមន្ត្រី អ្នកនាំពាក្យអង្គការសហប្រជាជាតិ ថ្លែងនៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ។

អ្នកនាំពាក្យថ្លែងដូច្នេះថា “លោកអគ្គលេខាធិការ នឹងមិនធ្វើដំណើរទៅកូរ៉េខាងជើង នៅ សប្តាហ៍ ក្រោយនេះឡើយ។ លោកនឹងបន្ត បំពេញការងារនៅទីក្រុងញូយ៉ក ពេញមួយ សប្តាហ៍ទៀត រួចទើបធ្វើដំណើរទៅកាន់ប្រទេសម៉ាល់តា ដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយ។”

ដោយឡែកបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅម៉ាល់តា លោក បាន នឹងបន្តដំណើរទៅកាន់ ទីក្រុងប៉ារីស ដើម្បីចូល ក្នុងកិច្ចប្រជុំ COP21 ដែលនឹងមានអ្នកចូលរួមជាង ៤.០០០នាក់ មកពី ១៩៥ ប្រទេស ព្រមទាំងធ្វើការពិភាក្សា គ្នាស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុ។

គួរបញ្ជាក់ថា ការចេញសេចក្តីថ្លែងការណ៍ថ្មីនេះ បន្ទាប់ពីមានពាក្យចរចាមអារ៉ាមថា លោក នឹងទៅបំពេញទស្សន កិច្ចនៅកូរ៉េខាងជើង សប្តាហ៍ក្រោយនេះ៕

លោក បាន គីមូន នឹងមិន បំពេញទស្សនកិច្ច នៅកូរ៉េខាងជើង សប្តាហ៍ក្រោយឡើយ