ទស្សនាវដ្តី របស់ ISIS បង្ហាញរូបថត អ្នកទោសជនជាតិចិន និងណ័រវេស ដែលពួកគេសម្លាប់

ស៊ីរី ៖ ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS បានឲ្យដឹងថា ពួកគេបានសម្លាប់អ្នកទោស ជាជនជាតិណ័រវេសម្នាក់ និងចិនម្នាក់ បន្ទាប់ពីពួកគេ បានទាមទារប្រាក់ ដើម្បីជាថ្នូរនឹងការរំដោះអ្នកទាំងពីរ កាលពីរយៈពេលពីរខែកន្លងទៅនេះ នេះបើ យោងតាមភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥។

សេចក្តីប្រកាសនេះ បង្ហាញនៅក្នុងទស្សនាវដ្តី ជាភាសាអង់គ្លេសមួយ របស់ពួកជ្រុលនិយម នាថ្ងៃពុធនេះ ដែលនៅ ក្នុងនោះមានទំព័រមួយ បង្ហាញសពរបស់អ្នកទោសទាំងពីរ។ មិនតែប៉ុណ្ណោះ ទស្សនាវដ្តីនេះ ក៏បានបង្ហាញពីរូប ភាព នៃគ្រាប់បែកច្នៃ ដែលពួកគេអះអាង បានប្រើប្រាស់សម្រាប់ទម្លាក់ យន្តហោះរុស្ស៊ីនៅប្រទេស អេហ្ស៊ីប កាល ពីថ្ងៃទី៣១ ខែតុលា កន្លងទៅនេះផងដែរ ៕

ទស្សនាវដ្តី របស់ ISIS បង្ហាញរូបថត អ្នកទោសជនជាតិចិន និងណ័រវេស ដែលពួកគេសម្លាប់

ទស្សនាវដ្តី របស់ ISIS បង្ហាញរូបថត អ្នកទោសជនជាតិចិន និងណ័រវេស ដែលពួកគេសម្លាប់