ប៉ង់តាហ្គោន គ្មានផែនការរួម សហការ ជាមួយរុស្ស៊ី ដើម្បីវាយប្រហារ នៅស៊ីរីទេ

វ៉ាស៊ីនតោន ៖ មន្ទីរប៉ង់តាហ្គោន របស់អាមេរិក បានប្រកាស នៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះថា យោធា របស់អាមេរិក គ្មានផែនការណាមួយ ក្នុងការរួមសម្ព័ន្ធភាព ជាមួយនឹងយោធារបស់រុស្ស៊ី ដើម្បីវាយប្រហារ ពួករដ្ឋអ៊ី ស្លាមក្នុងប្រទេស ស៊ីរី ឡើយ។ នេះបើតាមការផ្សាយរបស់ស៊ិនហួ នៅថ្ងៃព្រហស្បតិ៍ នេះ ។

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោក ស្ទេវ វ៉ារិន បានថ្លែងដូច្នេះថា « ឥឡូវនេះ យើងគ្មាន ផែនការអ្វីឡើយ។ យើង គ្មានកិច្ចសហការណាមួយ ជាមួយនឹងរុស្ស៊ីទេ ហើយយើងក៏មិនមាន ប្រតិបត្តិការណាមួយជានឹងរុស្ស៊ីដែរ។ សម្រាប់ពេលនេះ យើងគ្រាន់តែបន្តនូវអ្វីដែលយើង ធ្លាប់ធ្វើការពីមុនប៉ុណ្ណោះ»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានធ្វើការរិះគន់រុស្ស៊ី ថា មិនបានចេញប្រតិបត្តិការកម្ទេចតែ ក្រុម ISIS នោះទេ ប៉ុន្តែទ័ពអាកាសរបស់អតីតសហភាពសូវៀតនេះ ថែមទាំងបានវាយប្រហារ ទៅលើក្រុមប្រឆាំងស៊ីរី និង ជាក្រុម គាំទ្រ ដោយអាមេរិកនោះថែមទៀត។ ប្រការបែបនេះ ហើយទើបអាមេរិក មិនអាចមានកិច្ចការរួមគ្នា ណាមួយ ជាមួយនឹងរុស្ស៊ី ៕

ប៉ង់តាហ្គោន គ្មានផែនការរួម សហការ ជាមួយរុស្ស៊ី ដើម្បីវាយប្រហារ នៅស៊ីរីទេ