​ក្រសួង​ការ​ងារ​រៀបចំ​សិក្ខា​សាលា​ស្តី​ពី​ការ​ពង្រឹងសមត្ថភាពបន្ថែម​​ខាង​បច្ចេក​ទេស

​រាជ​ធានី​ភ្នំពេញ ៖ នៅព្រឹក​ថ្ងៃទី​១៩ វិច្ឆិកា នេះ ​ក្រសួង​​ការ​ងារ​​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​មាន​រៀបចំ​​​សិក្ខា​សាលាមួយ ស្តី​ពី​ការ​ពង្រឹង និង​ការ​អភិវឌ្ឍ​សន្តិសុខ​សង្គម​ទាំង​ឡាយ​​ដែល​ស្នាក់នៅ​ក្រោម​បទ​ប​ញ្ញាត្តិ​នៃ​ច្បាប់​ស្តីពី​ការ​ងារ ​​​​ដែល​រៀប​ចំ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​អ៊ិន​ធើរខុន ។​

​សិក្ខា​​សាលា​​នេះ​ មាន​គោល​បំណង​​​ដើម្បី​ពង្រឹង​បន្ថែម​លើ​សមត្ថភាព​​ខាង​បច្ចេក​ទេស ក៏ដូចជា​​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​គោល​ការណ៍​ និង​វិធានការ​​ដែល​ទាក់​ទង​ទៅ​នឹង​ការ​អនុវត្ត​​របប​សន្តិសុខ​​សង្គម តាម​រយៈ​ការ​ចែក​រំលែក​បទ​ពិសោធ​​របស់​អ្នក​ជំនាញ​ផ្នែក​គាំពារ​សង្គម​​ពី​បណ្តា​ប្រទេស​​មួយ​ចំនួន​ ដូច​ជា ប្រទេស​ជប៉ុន ម៉ាឡេស៊ី ថៃ​ និង​ប្រទេសឡាវ ជា​ដើម ។​

​សិក្ខា​​សាលា​ខាងលើនេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ លោក អ៊ិត សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​មាន​ការ​ចូលរួម​ពី​តំណាង​​​ប្រទេស​ជប៉ុន ម៉ាឡេស៊ី ថៃ​ និង​ប្រទេសឡាវ​ ព្រម​ទាំង​​ភាគី​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​ផង​ដែរ ៕