តារាៗ​​ខ្មែរ​កំពុង​សកម្ម​នៅ​ម៉ាឡេស៊ី ដើម្បី​មុខមាត់​ជាតិ​

តារាៗ​​ខ្មែរ​កំពុង​សកម្ម​នៅ​ម៉ាឡេស៊ី ដើម្បី​មុខមាត់​ជាតិ​

យ៉ាង​ហោច​ណាស់​មាន​តារា​ខ្មែរ ៤ ដួង កំពុង​មាន​វត្តមាន​ចូលរួម​ក្នុង​កម្មវិធី ASEAN CELEBRITY EXPLORE QUEST MALAYSIA 2015 នៅ​ប្រទេស​ ម៉ាឡេស៊ី ជាមួយ​នឹង​តារា​ល្បី​ឈ្មោះ​មក​ពី​បណ្ដា​ប្រទេស​ផ្សេង​ទៀត​​ក្នុង​តំបន់​។

 

តារាៗ​​ខ្មែរ​កំពុង​សកម្ម​នៅ​ម៉ាឡេស៊ី ដើម្បី​មុខមាត់​ជាតិ​

 

ក្រុម​ការងារ Sabay កញ្ញា ទ្រី រ៉ាវី ដែល​បាន​រួម​ដំណើរ​ទៅ​កាន់​ទីនោះ បាន​រាយការណ៍​មក​ថា វត្តមាន​តារា​ខ្មែរ​រួម​មាន​លោក ឈុន វីរៈកុសល, លោក យ៉ែម សំអូន, កញ្ញា សំ ម៉ាណា និង​កញ្ញា សូដា នីតា។ អស់​រយៈ​ពេល​៧ថ្ងៃ មក​ហើយ នៃ​ជំនួប​រវាង​តារា​ខ្មែរ និង​បរទេស​ទាំង​អស់​នោះ ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ពួក​គេ​ក៏​បាន​លេង​ល្បែង​កម្សាន្ត​សប្បាយ​ផ្សេងៗ ដើម្បី​រឹត​ចំណង​សាមគ្គីភាព​ទៀត​ផង។

 

ក្រុម​ការងារ​ឱ្យ​ដឹង​ទៀត​ថា ជំនួប​របស់​តារា​ទាំង​អស់ ក៏​ទាមទារ​ឲ្យ​មាន​ចំណាត់​ថ្នាក់​រវាង​អ្នក​ឈ្នះ​ចាញ់​ក្នុង​នាម​តំណាង​ប្រទេស​រៀង​ខ្លួន​ផង​ដែរ។ អ្នក​គាំទ្រ​គ្រាន់​អាច​ចូល​ទៅ​ក្នុង​គណនី Facebook និង Instagram របស់ ASEAN CELEBRITY EXPLORE QUEST MALAYSIA 2015 ដោយ​ចុច Like, Comment និង Share ។ ប្រសិន​បើ​ប្រទេស​ណា​ទទួល​បាន​ការ Like ច្រើន​ជាង​គេ ចាត់​ទុក​ថា ទទួល​បាន​ជ័យជម្នះ​ដោយ​មាន​ជា​រង្វាន់​ពី​អ្នក​រៀប​ចំ​កម្មវិធី ហើយ​អ្វី​កាន់​តែ​សំខាន់​នោះ គឺ​មុខមាត់​ដល់​ប្រទេស​ជាតិ។ សូម​កុំ​ភ្លេច​ចូលរួម​បោះឆ្នោត​តាម​លក្ខខណ្ឌ​ខាង​លើ​ឲ្យ​បាន​ទាំង​អស់​គ្នា៕

 

អាន​អត្ថបទ៖  ម៉េង កែវ​ពេជ្ជតា និង Fan ម្នាក់​ឆ្លើយ​ឆ្លង​ពាក្យ​សំដី​ដាក់​គ្នា​​លើ​ Facebook

អាន​អត្ថបទ៖  ឡូរ៉ា បញ្ចេញ​បទ​ថ្មី និង​ត្រៀម​ខ្លួន​ប្រឡង​អាន​អក្សរជាមួយ​កុមារ​ៗ

 

តារាៗ​​ខ្មែរ​កំពុង​សកម្ម​នៅ​ម៉ាឡេស៊ី ដើម្បី​មុខមាត់​ជាតិ​

 

តារាៗ​​ខ្មែរ​កំពុង​សកម្ម​នៅ​ម៉ាឡេស៊ី ដើម្បី​មុខមាត់​ជាតិ​