​បទ​ថ្មី​ៗ​​​របស់ Jay Parkត្រូវ​​​ហាម​មិន​ឲ្យ​ចាក់​លើ​ទូរទស្សន៍ ​KBS ព្រោះ​…

​បទ​ថ្មី​ៗ​​​របស់ Jay Parkត្រូវ​​​ហាម​មិន​ឲ្យ​ចាក់​លើ​ទូរទស្សន៍ ​KBS ព្រោះ​…

​​ចម្រៀង​ជា​ច្រើន​បទ​ក្នុង​អាល់ប៊ុម​ថ្មី​​ដែល​មាន​ឈ្មោះ​ថា “Worldwide” របស់​តារា​ចម្រៀង​រ៉េប​ Jay Park ត្រូវ​បាន​ស្ថានីយ​ទូរទស្សន៍​​និង​វិទ្យុ​ល្បី​របស់​កូរ៉េ KBS ដាក់​បម្រាម​មិន​ឲ្យ​​ផ្សាយដោយ​សារ​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​និង​រូបភាព​មិន​សមរម្យ។ ​

 

​បទ​ថ្មី​ៗ​​​របស់ Jay Parkត្រូវ​​​ហាម​មិន​ឲ្យ​ចាក់​លើ​ទូរទស្សន៍ ​KBS ព្រោះ​…

 

ក្រោយ​ពី​មាន​ការ​សម្រេច​ពិភាក្សា​​របស់​ទូរទស្សន៍ KBS កាល​ពី​ថ្ងៃ​ទី​ ១៨ ខែ វិច្ឆិកា​បាន​សម្រេច​ថា ចម្រៀង​ក្នុង​អាល់ប៊ុម “Worldwide”របស់Jay Park ទាំង​១៨​បទ​មាន​តែ​បទ “Seattle 2 Seoul” តែមួយគត់ដែល​ខាង​ទូរទស្សន៍​អាច​ផ្សាយ​បាន​។ ចំណែក​ឯ ១៧​បទ​ផ្សេង​ទៀត​ត្រូវ​បាន​សម្រេច​មិន​ឲ្យ​ផ្សាយ​ព្រោះ​បទ​ទាំង​នោះ​បាន​ប្រើ​ពាក្យ​មិន​សមរម្យ​និង​សិចស៊ី​ខ្លាំង​ពេក។

 

ចម្រៀង​ទាំង​នោះ​មាន​ដូច​ជា​បទ “Worldwide”, “BO$$” ,”F*CKBOY”, “Want It” និង “MOMMAE” ជាដើម។ សម្រាប់​ចម្រៀង​ទាំង​១៨​នោះ​មាន​ខ្លះ​បាន​ចេញ​ជា​វីដេអូ​ចម្រៀង ឯ​ខ្លះ​មិន​​​ទាន់​ចេញ​នៅ​ឡើយ​ទេ។

 

ចង់​ដឹង​ចម្រៀង​ទាំង​នោះ​សិចស៊ី​និង​ប្រើ​ពាក្យ​មិន​សមរម្យ​យ៉ាង​ណា​សូម​មើល​ទាំង​អស់​គ្នា៖

 

១. “MOMMAE”

 

 

២. “BO$$”

 

 

ចុចអាន៖EXID ត្រលប់​​បញ្ចេញ​ក្បាច់​រាំ​ស៊ី​អារម្មណ៍​​ម្ដង​ទៀត​ក្នុង MV ថ្មី​ “Hot Pink”

ប្រែសម្រួល៖​ ហេង សុធារិទ្ធិ
ប្រភព៖ ​allkpop