​រថយន្ត​ធុន​ធំ​២​គ្រឿង​បុក​គ្នា​ស្លាប់​៤​នាក់ របួសធ្ងន់​ម្នា​ក់នៅ​ផ្លូវជាតិ​លេខ​៣

​ខេត្តតាកែវ​៖មនុស្ស​៤​នាក់​បាន​ស្លាប់​នៅនឹងកន្លែង និង​ម្នាក់ទៀត​រង​ប​រួស​ធ្ងន់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ​មួយ​រវាង​រថយន្ត​ធុន​ធំ​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ បុក​រថយន្ត​ដឹក​ស៊ីម៉ងត៍​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​ទាបភ្លឺ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងត្បូង​ផ្សារ​ស័ង្កសី ខេត្តតាកែវ បណ្តោយ​ផ្លូវជាតិ​លេខ​៣ ត្រង់​គីឡូម៉ែត្រ​លេខ​៥៦-៥៧ ស្ថិតនៅ​ភូមិ​ទួល​តា​ចិន​។​

​ស្នងការ​នគរបាល​ខេត្តតាកែវ​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុក សំណាង និយាយ​ឲ្យ​ដឹងថា យ៉ាងហោចណាស់ មនុស្ស​ស្លាប់​៤​នាក់ និង​របួសធ្ងន់​ម្នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ឡានធំ​ខា​រា​ប៉ាវ និង​ឡានធំ​ដឹក​ស៊ីម៉ង់ ។ លោកស្នងការ​បញ្ជាក់ថា រថយន្ត​ខ្នាត​ធំ​ទាំង​២ បាន​បុក​គ្នា​ពេញទំហឹង​រួញ​ខ្ទេច ជា​បំណែក​មើល​មិន​យល់ ដោយមាន​មនុស្ស​គាប​ជាប់ នៅក្នុង​បំណែក​ដែក​ទាំងនេះ​៕