Floyd ​ទិញ​រថយន្ត​ Mercedes ​ថ្មីច្រឺង ​ឲ្យ​កូន​ថ្ងៃ​ខួប​កំណើត

Floyd ​ទិញ​រថយន្ត​ Mercedes ​ថ្មីច្រឺង ​ឲ្យ​កូន​ថ្ងៃ​ខួប​កំណើត

Floyd Mayweather ​បាន​​ទិញ​រថយន្ត​ Mercedes-Benz C-Class Coupe ​ថ្មី​១​គ្រឿង​ ជូន​កូន​ប្រុស​សំណព្វ​ចិត្ត​របស់​ខ្លួន​ Koraun ​ក្នុង​ថ្ងៃ​ខួប​កំណើត​​១៦​ឆ្នាំ​របស់​គេ កាល​ពី​ម្សិល​មិញ។

 

Floyd ​ទិញ​រថយន្ត​ Mercedes ​ថ្មីច្រឺង ​ឲ្យ​កូន​ថ្ងៃ​ខួប​កំណើត

 

Floyd ​ទិញ​រថយន្ត​ Mercedes ​ថ្មីច្រឺង ​ឲ្យ​កូន​ថ្ងៃ​ខួប​កំណើត

 

​អតីត​​កំពូល​អ្នក​ប្រដាល់​​អាមេរិក​វ័យ​៣៨​ឆ្នាំ​ ដែល​បាន​ចូល​និវត្តន៍​ បន្ទាប់​ពី​ឡើង​​វ៉ៃ​៤៩​ដង​ ឈ្នះ​ទាំង​៤៩​ដង​រូប​នេះ ​បាន​ចំណាយ​ប្រាក់​៣​ម៉ឺន​ផោន​ (ជាង​៤​ម៉ឺន​៥​ពាន់​ដុល្លារ) សម្រាប់​រថយន្ត​ទំនើប​ថ្មី​នេះ ដើម្បី​ឲ្យ​កូន​ប្រុស​រីករាយ និង​ភ្ញាក់​ផ្អើល។

 

​Floyd ក៏​បាន​បង្ហោះ​រូប​ថត​លើ​ Instagram និង​សរសេរ​ជា​សារ​បង្ហាញ​​ដល់​អ្នកគាំទ្រ​របស់​ខ្លួន​ផង​ដែរ​ថា៖ “សូម​ក្រឡេក​មើល​​កាដូ​របស់​ខ្ញុំ ក្នុង​ថ្ងៃ​ខួប​កំណើត​​១៦​ឆ្នាំ​របស់​គាត់។ រីករាយ​ថ្ងៃ​កំណើត​ @KingKoraun Amir Mayweather។ ស្រលាញ់​អ្នក, Champ”។

 

Floyd ​ទិញ​រថយន្ត​ Mercedes ​ថ្មីច្រឺង ​ឲ្យ​កូន​ថ្ងៃ​ខួប​កំណើត

 

​ចំណែក​ឯ​កាល​ខួប​១៥​ឆ្នាំ​របស់​ Koraun ឆ្នាំ​មុន Floyd ​ក៏​បាន​ទិញ​កាដូ​រថយន្ត​ជូន​​កូន​ប្រុស​របស់​ខ្លួន​ផង​ដែរ ប៉ុន្តែ​ជា​ប្រភេទ​រថយន្ត​សម្រាប់​វាយ​កូនគោល Bentley golf cart៕

 

-ចុចអាន៖ Floyd ជួល​ស្រីៗ​រាំ​ស្រាត​ដល់​ផ្ទះ រួច​​បាច​លុយ​ដុល្លារ​ដាក់

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail