នាយករដ្ឋមន្ត្រី​កាណាដា និង​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក ស៊ិ​ច​ស៊ី​ជាងគេ​នៅ APEC

​តើ​រវាង​លោកនាយក​រដ្ឋមន្ត្រី​កាណាដា Justin Trudeau និង​លោក​ប្រធានាធិបតី​ម៉ិចស៊ិក Enrique Pena Nieto អ្នកណា​ស៊ិ​ច​ស៊ី​ជាងគេ​? នេះ​ជា​ប្រធានបទ​មួយ​របស់​អ្នកសារព័ត៌មាន​នា កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ប្រចាំ​នៅក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។​

​ក្នុង​កិច្ចប្រជុំ APEC ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃទី​១៨​ខែវិច្ឆិកា មេដឹកនាំ​ពិភពលោក​នាំគ្នា​និយាយ​ផ្តោត​សំខាន់​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​បញ្ហា​សន្តិសុខ រួមទាំង​បញ្ហា​ភេរវកម្ម និង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង  ជាដើម ប៉ុន្តែ​អ្នកកាសែត​បែរជា​នាំគ្នា​និយាយ​ពី​ភាព​ស៊ិ​ច​ស៊ី​របស់​មេដឹកនាំ​ទៅវិញ​។​

​រូបថត​លោកនាយក​រដ្ឋមន្ត្រី​កាណាដា Trudeau និង​លោក​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក Nieto បាន​គ្របដណ្តប់​នៅលើ​ទំព័រមុខ​របស់​កាសែត Philippine Daily Inquirer ហើយ​ចំណងជើង​នៃ​រូបថត​សរសេរថា «​ជម្រើស​របស់​សុភាពនារី​៖ តើ​អ្នក​នៅក្នុង​ក្រុម​លោក Nieto ឬក៏​លោក Trudeau?» ។​

​បើតាម​កាសែត​អន​ឡាញ La Presse Canadienne អ្នកសារព័ត៌មាន​ជាច្រើន​បាន​និយាយ​តៗ​គ្នា​ថា លោក Nieto និង​លោក Trudeau ជា​និមិត្តរូប​នៃ​ភាព​ស៊ិ​ច​ស៊ី ប្រចាំ​កិច្ចប្រជុំ APEC នៅក្នុង​ទីក្រុង​ម៉ានីល​។​

​នា​ការ​ទៅដល់​របស់​មេដឹកនាំ​ទាំង​២១​ប្រទេស​នៅ​អាកាសយានដ្ឋាន មន្ត្រី​នាយកដ្ឋាន​អន្តោប្រវេសន៍​ហ្វីលីពីន បាន​អះអាងថា អ្នកកាសែត​ជាច្រើន​ព្យាយាម​ប្រ​ម៉ាញ់​រូបលោក Justin Trudeau នៅពេល​ចុះ​យន្តហោះ​។​

​លោក Traudeau អាយុ​៤៣​ឆ្នាំ ទើប​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​កាណាដា ចាប់ពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ ដោយ​បន្ត​តំណែង​ពី​លោក Stephen Harper​។ លោក​មានកូន​៣​នាក់ និង​មាន​ភរិយា ឈ្មោះ Sophie Grégoire ដែលជា​អ្នករៀបចំ​កម្មវិធី​ទូរទស្សន៍​កាណាដា ។​

​រីឯ​លោក Enrique Pena Nieto កាន់តំណែង​ជា​ប្រធានាធិបតី​ម៉ិចស៊ិក ចាប់តាំងពី​ថ្ងៃ​ដើមខែ​ធ្នូ ឆ្នាំ​២០១២​មក​។ លោក​មាន​អាយុ​៤៩​ឆ្នាំ ដោយ​ឆ្លងកាត់​ចំណងអាពាហ៍ពិពាហ៍​ពីរលើក និង​មានកូន​៤​នាក់​។ លោកស្រី Angélica Rivera Hurtado ដែលជា​ភរិយា​បច្ចុប្បន្ន​របស់លោក Nieto គឺជា​អ្នកចម្រៀង តារា​បង្ហាញ​ម៉ូដ និង​តារា​ទូរទស្សន៍​នៅក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​