បុរស​ម្នាក់​ រៀបការ​ជាមួយ​​ភីហ្សា ដោយសារ​​​ហេតុផល​យ៉ាង​ឡូយ


បុរស​ម្នាក់​ រៀបការ​ជាមួយ​​ភីហ្សា ដោយសារ​​​ហេតុផល​យ៉ាង​ឡូយ

បុរស​ជន​ជាតិ​រុស្ស៊ី​ម្នាក់​​វ័យ ២២ឆ្នាំ ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ផង ហួស​ចិត្ត​ផង​ ក្រោយ​លោក​សម្រេច​ចិត្ត​រៀបការ​ជាមួយភីហ្សា។

 

បុរស​វ័យក្មេង​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឈ្មោះ​រូប​​នេះ​បាន​​​​ជ្រើស​រើស​​ហាង​នំភីហ្សា​មួយ​កន្លែងនៅ​ទីក្រុង Tomsk ប្រទេស​រុស្ស៊ី​ ជា​កន្លែង​រៀប​ចំ​អាពាហ៍ពិពាហ៍ ដោយ​មាន​មនុស្ស​​ចូល​រួម​ជា​ច្រើន​នាក់​ ដោយ​ប្រាប់​​ហេតុ​ផល​ថា ភីហ្សា​មិន​ចេះ​ក្បត់​ចិត្ត​ដូច​មនុស្ស​​ឡើយ​។

 

បុរស​ម្នាក់​ រៀបការ​ជាមួយ​​ភីហ្សា ដោយសារ​​​ហេតុផល​យ៉ាង​ឡូយ

 

នៅ​ថ្ងៃ​នោះ កូន​កំលោះ​​បាន​ស្លៀកពាក់​​ខោអាវ​ស្អាតបាត ​ហើយ​បាន​​ពាក់​របាំង​មុខ​ឲ្យ​កូន​ក្រមុំ​ថែម​ទៀត។ ​បុរស​ដដែល​​ប្រាប់​ថា ​​លោក​សម្រេច​ចិត្ត​ធ្វើ​បែប​នេះ​​ជាមួយ​នំ​ដែល​ខ្លួន​​ចូលចិត្ត ពី​​ព្រោះ​​ដោយ​សារ​​អផ្សុក​​​ធុញថប់​ជាមួយ​ជីវិត​នៅ​លីវ​​យូរ​មក​ហើយ។​ ​កូន​កម្លោះ​​បន្ត​ថា​៖ “ការ​ស្រលាញ់​គ្នា​​រវាង​មនុស្ស​ពីរ​នាក់ គឺ​ពិត​ជា​កើត​រឿង​ស្មុគស្មាញ​ច្រើន​ណាស់​។ ភីហ្សា ​​នឹង​មិន​បោះ​បង់​ចោល​អ្នក ឬ​ក្បត់ចិត្ត​ឡើយ បើ​និយាយ​ឲ្យ​ត្រង់​ ខ្ញុំ​ស្រលាញ់​ភីហ្សា”។

 

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី អាជ្ញាធរ​រុស្ស៊ី ​​បាន​បដិសេធ​​​មិន​ចុះ​ឈ្មោះ​​​​អាពាហ៍ពិពាហ៍​នេះ​ជា​ផ្លូវ​ការ​ឡើយ ហើយ​វិហារ​ក៏​​មិន​ទទួល​ដែរ។ ​ពិធី​នេះ​ធ្វើ​នៅ​ហាង​ភីហ្សា ​ដោយ​មាន​ការ​​​ចូល​រួម​ពី​​ម្ចាស់​ហាង និង​មេ​ចុងភៅ សម្រាប់​ធ្វើ​ជា​សាក្សី​ថែម​ទៀត៕

 

បុរស​ម្នាក់​ រៀបការ​ជាមួយ​​ភីហ្សា ដោយសារ​​​ហេតុផល​យ៉ាង​ឡូយ

 

បុរស​ម្នាក់​ រៀបការ​ជាមួយ​​ភីហ្សា ដោយសារ​​​ហេតុផល​យ៉ាង​ឡូយ
 

ចុចអាន៖ តុបតែង​​ទូ​​រថ​​​ភ្លើង​មួយ​​ផ្អើល​អស់​គេ​ឯង​​​​​ គ្រាន់​តែ​​​សុំ​មិត្ត​ស្រី​រៀបការ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ metro