​Diesel វីរបុរស​​សុនខ​​​​ ពលី​ជីវិត​ពេល​បំពេញ​​​​បេសកកម្ម​​​នៅ​បារាំង​ម្សិលមិញ


​Diesel វីរបុរស​​សុនខ​​​​ ពលី​ជីវិត​ពេល​បំពេញ​​​​បេសកកម្ម​​​នៅ​បារាំង​ម្សិលមិញ

Diesel សុនខ​មួយ​ក្បាល​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​ការ​បំពេញ​តួនាទី​​អម​ជា​​មួយ​មន្ត្រី​ប៉ូលិស​បារាំង ​​ក្នុង​​​​ប្រតិបត្តិ​ការ​តាម​ប្រមាញ់​​ភេរវជន​ នៅ​ក្នុង​សង្កាត់​ Saint Denis។ មនុស្ស​ជា​ច្រើន​បាន​​សរសេរ​សារ​ក្នុង​បណ្ដាញ​សង្គម​ចូល​រួម​សោក​ស្ដាយ​​ ​ចំពោះ Diesel ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​វា។

 

 ​Diesel វីរបុរស​​សុនខ​​​​ ពលី​ជីវិត​ពេល​បំពេញ​​​​បេសកកម្ម​​​នៅ​បារាំង​ម្សិលមិញ
 

 
សុនខ​​អាយុ​៧​ឆ្នាំ​យក​មក​ពី​​បែលហ្ស៊ិក Diesel ​ត្រូវ​​បាន​ឲ្យ​ដឹង​ថា​​​បាត់​បង់​ជីវិត ពេល​ដែល​ស្ត្រី​ភេរវជន​បាន​បំផ្ទុះ​អាវ​​​គ្រាប់​បែក​​អត្តឃាត​​​​​​​ស្លាប់។ Diesel បាន​បំពេញ​តួនាទី​របស់​គេ​ជា​ជំនួយ​ការ​​របស់​​មន្ត្រី​ប៉ូលិស​​​​​ក្នុង​ប្រតិបត្តិការ​តាម​ប្រមាញ់​ក្រុម​ភេរវករ។
 

អង្គភាព​​ RAID (ស្រាវជ្រាវ ជំនួយ អន្តរាគមន៍ ប្រយុទ្ធ​ការពារ) ដែល​ Diesel បាន​បម្រើ​ការ​ឲ្យ​ បាន​ប្រកាស​​បញ្ជាក់​​ក្នុង​បណ្ដាញ​សង្គម​ Twitter ថា​ Diesel ពិត​ជា​​បាត់​បង់​ជីវិត​មែន។ ជា​មួយ​គ្នា​នេះ​ មនុស្ស​ជា​ច្រើន​បាន​​បញ្ចេញ​សារ​​ក្នុង​បណ្ដាញ​សង្គម​ចូល​រួម​សោក​ស្ដាយ​ Diesel ចំពោះ​វីរភាព​របស់​វា ហើយ​ក៏​បាន​ភ្ជាប់​ជា​មួយ​ឃ្លា​គោរព​ផង​ដែរ​។
 

​Diesel វីរបុរស​​សុនខ​​​​ ពលី​ជីវិត​ពេល​បំពេញ​​​​បេសកកម្ម​​​នៅ​បារាំង​ម្សិលមិញ
 
 

តាម​សេចក្ដី​រាយ​ការណ៍ ប៉ូលិស​៥​នាក់​​ក៏​បាន​រង​របួស​ក្នុង​ប្រតិបត្តិការ​តាម​ប្រមាញ់​ភេរវជន​ខាង​លើ​​ផង​ដែរ (ចុចអានរឿងរ៉ាវ​លម្អិត)៕​

 

​Diesel វីរបុរស​​សុនខ​​​​ ពលី​ជីវិត​ពេល​បំពេញ​​​​បេសកកម្ម​​​នៅ​បារាំង​ម្សិលមិញ

 
​Diesel វីរបុរស​​សុនខ​​​​ ពលី​ជីវិត​ពេល​បំពេញ​​​​បេសកកម្ម​​​នៅ​បារាំង​ម្សិលមិញ

 
 

ចុចអាន៖ ការ​ប៉ះ​ទង្គិច​​​នៅ​បារាំង​ម្សិលមិញ​​​​​បាន​បញ្ចប់​ ​​​ប៉ូលិស​ពុំ​ទាន់បញ្ជាក់​​​អត្តសញ្ញាណ​ភេរវករ​​

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC, metro