​ប្រកប​​របរ​ចាប់​ម៉ូយ​​ ៣៣​ឆ្នាំ​ រក​បាន​ត្រឹម​​​​​អាហារ​ប្រចាំ​ថ្ងៃ

​ប្រកប​​របរ​ចាប់​ម៉ូយ​​ ៣៣​ឆ្នាំ​ រក​បាន​ត្រឹម​​​​​អាហារ​ប្រចាំ​ថ្ងៃ

​ប្រកប​​របរ​ចាប់​ម៉ូយ​​ ៣៣​ឆ្នាំ​ រក​បាន​ត្រឹម​​​​​អាហារ​ប្រចាំ​ថ្ងៃ

 

ក្រោម​កម្ដៅ​ថ្ងៃ​ដ៏​​ក្ដៅ​ បុរស​ម្នាក់​វ័យ​៥២ឆ្នាំ​ ពាក់​មួក​ប៉ារ៉េ​​ម្នាក់​រត់​ចុះ​រត់​ឡើង​​​ដើម្បី​ហៅ​ភ្ញៀវ​ដាក់​ឡាន​នៅ​ចំណុច​រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ​ក្រុង​កំពង់ចាម​ ខាង​កើត​ជាប់​ដេប៉ូ​ប្រេង​ឥន្ធនៈ​ Caltex ។

 

បុរស​ម្នាក់​នោះ​មាន​ឈ្មោះ​ថា​ ​ហួ ប្រុស។ ​​​បុរស​អ្នក​ចាប់ម៉ូយ​ប្រាប់​​ Sabay​ ថា​​   លោក​ពូ​មក​ធ្វើ​ជា​អ្នក​ហៅ​ភ្ញៀវ​ ឬ ​ម៉ូយ​ដាក់​ឡាន​នេះ ​តាំង​ពី​​​ឆ្នាំ​១៩៨២ ​មក​ម្ល៉េះ​ បើ​គិត​មក​ទល់​បច្ចុប្បន្ន​មាន​រយៈពេល​ ៣៣​ឆ្នាំ​ហើយ​។ ​រៀងរាល់​ថ្ងៃ​លោក​ពូ​ត្រូវ​ចាប់​ម៉ូយ​តាំង​​ពី​ម៉ោង​៧​ព្រឹក​ រហូត​ដល់​ម៉ោង​៤​រសៀល ​ចំណែក​ចំណូល​វិញ​គឺ​បាន​ត្រឹម​តែ​ចំណាយ​លើ​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ។​

 

​ប្រកប​​របរ​ចាប់​ម៉ូយ​​ ៣៣​ឆ្នាំ​ រក​បាន​ត្រឹម​​​​​អាហារ​ប្រចាំ​ថ្ងៃ

 

លោក​ពូ ​ហួ ប្រុស

 

«ពី​ដំបូង​រក​បាន​​ពី​ ​៣០០០០ ​ទៅ​៤០០០០ ​រៀល​ក្នុង​មួយ​ថ្ងៃ​ ហើយ​ស្រួល​ណាស់​ គឺ​ចាំ​តែ​ជូន​ភ្ញៀវ​ឡើង​ឡាន​ និង​លើក​ឥវ៉ាន់​ដាក់​ឡាន​តិច​តួច។​​ តែ​ឥឡូវ​​វិញ ​បាន​ត្រឹមតែ​២៥០០០ ​ទៅ​ ៣០០០០ ​រៀល​ ហើយ​ត្រូវ​រត់​ទៅ​រត់​មក​ដើម្បី​ដេញ​ហៅ​​ ​បើ​មិន​រត់​ដេញ​តាម​ទេ​ គឺ​អត់​មាន​ភ្ញៀវ​ដាក់​ឡាន​ ម្ចាស់​ឡាន​មិន​ឱ្យ​លុយ​។ ពេលខ្លះ​ត្រូវ​ភ្ញៀវ​មិន​និយាយ​រក​ ឬ​ខឹង​ទៀត​ផង​ព្រោះ​យើង​ដេញ​ចាប់​ និង​សួរ​នាំ​គេ​ច្រើន»។ ​បុរស​ចំណាស់​​រៀបរាប់។

 

ជា​មេគ្រួសារ​ ទំនុក​បម្រុង​កូន​បួន​នាក់​ក្នុង​បន្ទុក ​លោក​ជូន​ការ​លំបាក​លើ​ការ​ចំណាយ​ក្នុង​គ្រួសារ និង​ការ​រៀនសូត្រ​របស់​កូន។

 

«ចំពោះ​បញ្ហា​ប្រឈម​កាល​ពី​មុន​មិន​សូវ​មាន​ តែ​ពេល​ចំណូល​ធ្លាក់​មក​ត្រឹម​២០០០០រៀល​ ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​ម្ហូប​អាហារ​ និង​ការសិក្សា​រៀនសូត្រ​របស់​កូន​មាន​ការ​លំបាក​ មិន​គ្រប់គ្រាន់​ ព្រោះ​កូន​រៀន​កាន់​តែ​ខ្ពស់​ត្រូវ​ការ​ចំណាយ​កាន់​តែ​ច្រើន​ ជា​ពិសេស​ពេល​ចូល​ដល់​អនុវិទ្យាល័យ។​

 

​ប្រកប​​របរ​ចាប់​ម៉ូយ​​ ៣៣​ឆ្នាំ​ រក​បាន​ត្រឹម​​​​​អាហារ​ប្រចាំ​ថ្ងៃ

 

​ប្រកប​​របរ​ចាប់​ម៉ូយ​​ ៣៣​ឆ្នាំ​ រក​បាន​ត្រឹម​​​​​អាហារ​ប្រចាំ​ថ្ងៃ

 

​ប្រកប​​របរ​ចាប់​ម៉ូយ​​ ៣៣​ឆ្នាំ​ រក​បាន​ត្រឹម​​​​​អាហារ​ប្រចាំ​ថ្ងៃ

 

លោកពូ​​ធ្លាប់​គិត​ចង់​ប្តូរ​មុខ​របរ​ផ្សេង​ដែល​មាន​ចំណូល​គ្រាន់​បើ​ជាង​ហ្នឹង ​តែ​កង្វះ​ជំនាញ ​និង​ចំណេះដឹង​ធ្វើ​​​ឲ្យ​លោក​ពូ​សម្រេច​មិន​ប្តូរ​មុខ​របស់។ ​

 

«​មិន​ដឹង​រក​មុខ​របរ​អ្វី​ ក្រៅ​ពី​ធ្វើ​ស្រែ​ទេ​ពេល​ឈប់​ទៅ​ ហើយ​ពេលខ្លះ​ឆ្លៀត​រត់​ម៉ូតូ​ឌុប​បន្ថែម។​ គម្រោង​ទៅ​អនាគត​គឺ​ប្រហែល​មិន​ប្ដូរ​ទេ​ ព្រោះ​មិន​ដឹង​ថា​ងាក​ទៅ​រក​របរ​អ្វី​ឱ្យ​សម​និង​កម្លាំង​សមត្ថភាព​របស់​ខ្លួន​ ព្រោះ​ខ្លួន​ជា​កសិករ​មាន​តែ​ធ្វើ​ស្រែ​ចម្ការ​ ហើយ​បើ​ធ្វើ​សំណង់​ក៏​មិន​កើត​ព្រោះ​មិន​មាន​កម្លាំង​ ខ្លួន​ក៏​អាយុ​ច្រើន​ដែរ”៕

 

អត្ថបទ៖ ឌឿន អ៊ី

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

 

-ទូរសព្ទ៖ 017 55 76 88
-អ៊ីមែល៖ [email protected]

 

-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!