បុរសម្នាក់ចងក ធ្វើអត្តឃាត ចោលប្រពន្ធ និងកូន ០៤នាក់ ក្នុងស្រុកទឹកឈូ

កំពត៖ បុរសម្នាក់ដាច់ចិត្តបញ្ចប់ជីវិត ដោយចងកធ្វើអត្តឃាតចោលប្រពន្ធ កូន កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៥ ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា: ជនរងគ្រោះ ឈ្មោះអ៉ី ខុម ភេទប្រុស អាយុ៥១ឆ្នាំ មានប្រពន្ធឈ្មោះតឹក ខ្មៅ អាយុ៤៥ឆ្នាំ មានកូនប្រុសស្រីក្នុងបន្ទុកចំនួន ០៤នាក់ រស់នៅភូមិ ឃុំខាងលើ។ មន្ត្រីដដែលបន្តថា ជនរងគ្រោះបានចងកធ្វើអត្តឃាត ដោយប្រើខ្សែអង្រឹង
ចងលើដំបូលនៅក្នុងផ្ទះបាយ ហើយមូលហេតុដែលនាំឲ្យជនរងគ្រោះគិតខ្លី ដាច់ចិត្តចងកសម្លាប់ខ្លួនឯងបែបនេះ គឺដោយសារ មកពីផឹកស្រាច្រើនពេក ប្រព្រឹត្តជារៀងរាល់ថ្ងៃ៕

បុរសម្នាក់ចងក ធ្វើអត្តឃាត ចោលប្រពន្ធ និងកូន ០៤នាក់ ក្នុងស្រុកទឹកឈូ