ពលរដ្ឋខ្មែរ-ថៃ ១៥នាក់ ក្នុងនោះពលរដ្ឋខ្មែរ ១៤នាក់ ជនជាតិថៃម្នាក់ លួចកាប់ឈើគ្រញូង ក្នុងព្រៃអភិរក្ស សមត្ថកិច្ចថៃ បញ្ជូនទៅតុលាការថៃ

បន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរ-ថៃ ១៥នាក់ ក្នុងនោះពលរដ្ឋខ្មែរ ១៤នាក់ ជនជាតិថៃម្នាក់ ដែលជាមេខ្យល់នាំពលរដ្ឋខ្មែរ ចូលដីថៃទៅកាប់ឈើគ្រញូងខុសច្បាប់ ត្រូវបានកម្លាំងទាហាប៉ារ៉ាថៃ និងក្រុមអភិរក្ស ឧទ្យានជាតិប៉ាង ស៊ីដាខេត្តស្រះកែវប្រទេសថៃ ចាប់ខ្លួនបានចោទពីបទលួចឆ្លង ដែនខុសច្បាប់ចូលទឹកដីថៃ ហើយធ្វើសកម្មភាពកាប់ឈើគ្រញូង នៅក្នុងព្រៃឈើអភិរក្ស ខេត្តស្រះកែវតំបន់ ឈមនិងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ រួមទាំងវត្ថុតាងឈើក្រញូងបានមួយចំនួនធំផងដែរ ។

សេចក្តីរាយការណ៍មន្ត្រីទំនាក់ទំំនងកម្ពុជា ថៃបានប្រាប់ឲ្យ ដឹងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះថា ពលរដ្ឋខ្មែរថៃទាំង ១៥នាក់នោះនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ម្សិលមិញ ត្រូវបានសមត្ថកិច្ចថៃ យកទៅឃុំខ្លួនបណ្តុះអាសន្ននៅឯខេត្តស្រះកែវ រង់ចាំបញ្ជូនទៅកាន់តុលាការយកទៅអនុវត្តតាមនីតិវិធីច្បាប់ ចំណែកមន្ត្រីយើងមិនអាចជួយអន្តរាគមន៍បានទេ ព្រោះពួកគាត់ទាំងអស់ទៅបង្កើតបទល្មើសខ្លួនឯង ។ ប្រភពបង្ហើបថា សមត្ថកិច្ចថៃ ដកហូតបាន ឈើគ្រញូង៤៧ដុំ អាវុធវែង៤ដើម អាវុធខ្លី២ដើម ថ្នាំយ៉ាម៉ា២គ្រាប់ និងកញ្ឆាក្រៀម១កញ្ចប់ ។

ប្រភពបន្តថា នៅចំពោះមុខសមត្ថកិច្ចសួរនាំ ពលរដ្ឋខ្មែទាំង១៤នាក់ បានឆ្លើយសារភាពថា ពួកខ្លួនគឺត្រូវបានឈ្មោះ សាំរួយ ឈុំធៀម ជនជាតិថៃ ខាងលើ ជួលឲ្យឡើងមកកាប់ឈើគ្រញូងលើភ្នំ ក្នុងឧទ្យានជាតិខាងលើ ដោយឲ្យថ្លៃឈ្នួល១គីឡូ ២០០បាត តែពេលកាប់ឈើបានត្រូវជញ្ជូនម្នាក់ ១ដុំ យកទៅលាក់ទុកក្នុងចំការអំពៅមួយកន្លែង ក្បែរផ្ទះជនជាតិថៃ ខាងលើទើបគេបើកលុយឲ្យ ។

មកដល់ពេលនេះពលរដ្ឋខ្មែរ និងពលរដ្ឋថៃម្នាក់ ទាំងនោះ និងជនជាតិថៃជា មេខ្យល់រួមជាមួយវត្ថុតាមត្រូវបានតម្រួតថៃ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។

ពាក់ព័ន្ធនឹងការឃាត់ខ្លួនពលរដ្ឋខ្មែរខាងលើ លោក ប៊ុន សុខវិបុល អគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ ភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទំនាក់ទំនងបានទេ ដើម្បីសាកសួរព័ត៌មានបន្ថែម ជុំវិញបញ្ហាទាំងអស់នេះខាងលើ ៕