រថយន្តសំយ៉ុង បែកកង់ធ្វេង ខណៈកំពុងធ្វើដំណើរ លើផ្លូវជាតិលេខ៧៨ ឆ្ពោះទៅវៀតណាម ក្រឡាប់ក្អួតចេញ ឈើប្រណីត ជាច្រើនដុំ

ខេត្តរតនគិរីៈ រថយន្តសាំយ៉ុងមួយគ្រឿង ដឹកឈើប្រណីតឆ្ពោះទៅប្រទេសវៀតណាម បែកកង់ខាងឆ្វេងរេចង្កូត បាត់ម្ចាស់ការក្រឡាប់ ជាច្រើនត្រឡប់់ ចូលចំការដំឡូងមី បណ្តាលមនុស្សពីនាក់រងបួសធ្ងន់។ ហេតុកាណ៍នេះ បានកើតឡើងនៅវេលាម៉ោង០២.៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ លើផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយាដាវ ខេត្តរតនគិរី។

តាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តសំាយ៉ុងដឹកឈើក្រឡាប់នោះ ពណ៌សំបកឪឡឹក អត់ស្លាកលេខ ពេលកើតហេតុភ្លាមៗនោះ គេឃើញក្អែលចេញមកសុទ្ធតែឈើប្រណីត ប្រភេទធ្នង់ជាច្រើនដុំ ហើយត្រូវបានគេយករថយន្តផ្សេងទៀត មកដឹកជម្លៀសឈើទាំងនោះចេញអស់ភ្លាមៗដែរ។

ពេលកើតហេតុភ្លាមៗនោះ ក៏មានក្រុមអ្នកកាសែតជាច្រើននាក់ ចោមរោមថតយករូបភាព និងយកព័ត៌មានផងដែរ ប៉ុន្តែពេលនោះស្រាប់តែលេចមុខលោកមេរងប៉ុស្តិ៍ ដែលគេស្គាល់ថា ឈ្មោះ អិត សឿន បានចេញមករារាំងអ្នកកាសែត មិនឱ្យថតនិងយកព័ត៌មាននោះទេ ហើយក៏មានការរិះគន់ថា ប្រហែលជាលោកមេរងប៉ុស្តិ៍រូបនោះ ភ័យខ្លាចកាសែតផ្សាយទៅ ប៉ះពាល់ដល់ផលប្រយោជន៍របស់គេ ព្រោះរថយន្តដែលដឹកឈើគ្រប់ប្រភេទ តែងតែបង់លុយឱ្យមិនដែលរំលងឡើយ។ ជាក់ស្តែងដូចជាករណីខាងលើនេះ ស្រាប់តែចេញមុខមករារាំងកាងបទល្មើសតែម្តង មិនមានការអៀនខ្មាស បែរជាបង្កលក្ខណៈងាយស្រួល ក្នុងការជម្លៀសឈើប្រណីតនោះចេញឱ្យអស់ និងមានបំណងបិទបាំងរឿងកុំឱ្យបែកធ្លាយ តែត្រូវបែកធ្លាយដដែល “ដំរីងាប់យកចង្អេរមកបាំងមិនជិត”។

ចំពោះហេតុការណ៍ខាងលើ ត្រូវបានគេបង្ហើបថា មានមនុស្សពីរនាក់ម្តាយនិងកូនប្រុស ជាអ្នកបើកបររងរបួសធ្ងន់ និងជាប្រពន្ធកូនរបស់ មន្រ្តីកងរាជអាវុធខេត្ត ឈ្មោះ នេត សំអូន ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅប្រទេសវៀតណាម ។

គួរបញ្ជាក់ផងដែរថា រថយន្តសាំយ៉ុងខាងលើនេះ ជាមធ្យោបាយយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនឈើប្រណីត ឆ្ពោះទៅវៀតណាម ដោយបង់លុយជូនសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធអស់ហើយ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា នេះបើទោះបីរថយន្ត ក្រឡាប់ក្អួតចេញ សុទ្ធតែឈើប្រណីតជាច្រើនដុំ ក៏គ្មានឃើញវត្តមានមន្ត្រីរដ្ឋបាលព្រៃឈើណាម្នាក់ ចុះទៅត្រួតពិនិត្យនិងរឹបអូសឈើ យកមរក្សាទុកដើម្បីចាត់ចែងតាមច្បាប់ស្តីពីព្រៃឈើ។

ប្រភពព័ត៌មានផ្សេងទៀត ដែលគេសង្កេតឃើញសមត្ថកិច្ចជាច្រើនស្ថាប័ន ស្ពាយលិខិតបញ្ជាបេសកកម្ម បង្ក្រាបបទល្មើសព្រៃឈើ នៅខេត្តរតនគិរី តែបែរនាំគ្នាមកធ្វើជាមេខ្មូតស៊ីឈើទៅវិញ ដោយតម្រូវឲ្យក្រុមឈ្មួញឈើបង់លុយប្រចាំថ្ងៃ ប្រចាំខែឲ្យពួកគាត់។ ប៉ុន្តែបើក្រុមឈ្មួញណាហ៊ានលោតឆ័ត្រ ច្បាស់ជាជាប់អន្ទាក់ក្រុមសមត្ថកិច្ច មកពីរាជធានីភ្នំពេញវ័ណ្ឌកជាមិនខាន៕

រថយន្តសំយ៉ុង បែកកង់ធ្វេង ខណៈកំពុងធ្វើដំណើរ លើផ្លូវជាតិលេខ៧៨ ឆ្ពោះទៅវៀតណាម ក្រឡាប់ក្អួតចេញ ឈើប្រណីត ជាច្រើនដុំ

រថយន្តសំយ៉ុង បែកកង់ធ្វេង ខណៈកំពុងធ្វើដំណើរ លើផ្លូវជាតិលេខ៧៨ ឆ្ពោះទៅវៀតណាម ក្រឡាប់ក្អួតចេញ ឈើប្រណីត ជាច្រើនដុំ