រដ្ឋសភា នឹងបន្តសម័យប្រជុំ រដ្ឋសភា លើកទី៥ នៅថ្ងៃទី៣០ ខែវិច្ឆិកា ដើម្បីពិនិត្យ និងអនុម័ត សេចក្តីព្រាងច្បាប់ ចំនួន២

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះ រដ្ឋសភានៃកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភា លើក ទី៥ នីតិកាលទី៥ ក្រោមអធិបតីភាព សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ចំនួន២ គឺទី១-សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ និងទី២-ពិភា ក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីស្ថិតិ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទើបទទួលបាន នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ ៕

សូមអានសេចក្តីជូនដំណឹងទាំងស្រុង-->

រដ្ឋសភា នឹងបន្តសម័យប្រជុំ រដ្ឋសភា លើកទី៥ នៅថ្ងៃទី៣០ ខែវិច្ឆិកា ដើម្បីពិនិត្យ និងអនុម័ត សេចក្តីព្រាងច្បាប់ ចំនួន២